​[​២២៥​]​ ​(​សាលិកា​.​.​.​)​ ​អើ​ ​!​ ​ខ្ញុំ​អនុញ្ញាត​ឲ្យ​អ្នក​ទៅ​ត្រឹម​ ​៧​ ​រាត្រី​ ​បើ​អ្នក​មិន​ត្រឡប់​មកកាន់​សំណាក់​ខ្ញុំ​ក្នុង​រវាង​ ​៧​ ​រាត្រី​វិញ​ទេ​ ​ខ្ញុំ​សំគាល់​ខ្លួនខ្ញុំ​ថា​អស់ជីវិត​ ​កាលបើ​ខ្ញុំ​ស្លាប់​ហួសទៅហើយ​ ​ទើប​អ្នក​នឹង​មកដល់​។​
 [​២២៦​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លំដាប់នោះ​ ​មា​ធុរៈ​សុ​វ​បណ្ឌិត​នោះ​ ​ក៏​ហើរ​ទៅ​ប្រាប់​មហោសធ​ថា​ ​ពាក្យ​នេះ​ ​ជា​ពាក្យ​របស់​នាង​សាលិកា​។​
 [​២២៧​]​ ​(​មហោសធ​.​.​.​)​ ​បុរស​គប្បី​បរិភោគ​នូវ​ភោគ​សម្បត្តិ​ក្នុង​ផ្ទះ​របស់​បុគ្គល​ណា​ ​គប្បី​ធ្វើ​ប្រយោជន៍​ដល់​បុគ្គល​នោះ​ឯង​។​
 ​[​២២៨​]​ ​បពិត្រ​ព្រះ​ជនិន្ទ​ ​ខ្ញុំ​ព្រះអង្គ​នឹង​សូម​ទៅកាន់​បុរី​ ​គួរ​ជាទី​រីករាយ​របស់​ព្រះបាទ​បញ្ចាល​ជាមុន​ ​ដើម្បី​សាង​និវេសន៍​បំរុង​ព្រះអង្គ​មានយស​ធំ​ក្នុង​ដែន​វិទេហៈ​។​ ​បពិត្រ​ក្សត្រិយ៍​ ​លុះ​ខ្ញុំ​ព្រះអង្គ​សាង​និវេសន៍​ដើម្បី​ព្រះអង្គ​មានយស​ធំ​ ​ក្នុង​ដែន​វិទេហៈ​ស្រេចហើយ​ ​នឹង​បញ្ជូន​ទូត​មក​ទូល​ព្រះអង្គ​ក្នុង​វេលា​ណា​ ​ព្រះអង្គ​គប្បី​យាង​ទៅ​ក្នុង​វេលា​នោះ​។​
 ​[​២២៩​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លំដាប់នោះ​ឯង​ ​ព្រះ​មហោសធ​ ​ក៏បាន​ទៅកាន់​បុរី​គួរ​ជាទី​រីករាយ​របស់​ព្រះបាទ​បញ្ចាល​ជាមុន​ ​ដើម្បី​សាង​និវេសន៍​បំរុង​ព្រះបាទ​វិទេហៈ​មានយស​។​ ​ព្រះ​មហោសធ​លុះ​សាង​និវេសន៍​ ​ដើម្បី​ព្រះបាទ​វិទេហៈ​មានយស​ស្រេចហើយ​ ​ទើប​បញ្ជូន​ទូត​មក​ទូល​ព្រះបាទ​វិទេហៈ​ ​គ្រប់គ្រង​មិថិលា​ថា​ ​បពិត្រមហារាជ​ ​និវេសន៍​ ​ខ្ញុំ​ព្រះអង្គ​សាង​ដើម្បី​ព្រះអង្គ​ហើយ​ ​សូម​ព្រះអង្គ​សេ្តច​មក​ក្នុង​កាល​ឥឡូវនេះ​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់