​[​២៣០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លំដាប់នោះ​ឯង​ ​ព្រះរាជា​ព្រមដោយ​សេនា​មាន​អង្គ​ ​៤​ ​យាង​ទៅ​ដើម្បី​ទត​បុរី​ដ៏​ធំ​ទូលាយ​ ​ដែល​មហោសធបណ្ឌិត​សាង​ទុក​ក្នុង​ដែន​ក​ប្បិ​លៈ​ ​មាន​ពាហនៈ​មិន​មាន​ទីបំផុត​។​
 [​២៣១​]​ ​លំ​ដាប​នោះ​ឯង​ ​ព្រះបាទ​វិទេហៈ​នោះ​ ​លុះ​សេ្តច​យាង​ទៅដល់​ ​(​ដែន​ក​ប្បិ​លៈ​)​ ​ហើយ​ ​ទើប​បញ្ជូន​រាជសាសន៍​ទៅ​ថ្វាយព្រះ​បាទ​ចូឡ​នី​ព្រហ្មទត្ត​ថា​ ​បពិត្រមហារាជ​ ​ខ្ញុំ​មក​ដើម្បី​ថ្វាយបង្គំ​ព្រះបាទ​ទាំងឡាយ​របស់​ព្រះអង្គ​។​ ​សូម​ព្រះអង្គ​ទ្រង់ប្រទាន​នាង​នារី​ដែល​មាន​សព៌ាង្គកាយ​ដ៏​ល្អ​ ​ប្រដាប់ដោយ​គ្រឿងអលង្ការ​ ​ជា​វិការៈ​នៃ​មាស​ ​មាន​ពួក​ទាសី​ជា​បរិវារ​ ​ឲ្យ​ជា​ភរិយា​ ​(​របស់ខ្ញុំ​)​ ​ក្នុង​កាល​ឥឡូវនេះ​។​
 [​២៣២​]​ ​(​ព្រះបាទ​ចូឡ​នី​.​.​.​)​ ​បពិត្រ​ព្រះបាទ​វិទេហៈ​ ​ព្រះអង្គ​សេ្តច​មក​ល្អ​ហើយ​ ​មួយទៀត​ ​ព្រះអង្គ​សេ្តច​មក​មិន​អាក្រក់​ទេ​ ​សូម​ព្រះអង្គ​សាកសួរ​រក​នក្ខត្តឫក្ស​ចុះ​ ​ខ្ញុំ​នឹង​ថ្វាយ​នាងកញ្ញា​ ​ដ៏​ប្រដាប់ដោយ​គ្រឿងអលង្ការ​ជា​វិការៈ​នៃ​មាស​ ​មាន​ពួក​ទាសី​ ​ជា​បរិវារ​ព្រះអង្គ​។​
 [​២៣៣​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លំដាប់នោះ​ឯង​ ​ព្រះបាទ​វិទេហៈ​សួររក​នក្ខត្តឫក្ស​លុះ​សួររក​នក្ខត្តឫក្ស​រួចហើយ​ ​ទើប​បញ្ជូន​រាជសាសន៍​ទៅ​ថ្វាយព្រះ​បាទ​ព្រហ្មទត្ត​ថា​ ​សូម​ព្រះអង្គ​ទ្រង់ប្រទាន​នារី​ដែល​មាន​សព៌ាង្គកាយ​ដ៏​ល្អ​ ​ប្រដាប់ដោយ​គ្រឿងអលង្ការ​ជា​វិការៈ​នៃ​មាស​ ​មាន​ពួក​ទាសី​ជា​បរិវារ​ ​ឲ្យ​ជា​ភរិយា​របស់ខ្ញុំ​ក្នុង​កាល​ឥឡូវនេះ​។​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់