​[​២៣៤​]​ ​(​ព្រះបាទ​ចូឡ​នី​.​.​.​)​ ​ខ្ញុំ​ថ្វាយ​នាង​នារី​ ​ដែល​មាន​សព៌ាង្គកាយ​ដ៏​ល្អ​ ​ប្រដាប់ដោយ​គ្រឿងអលង្ការ​ជា​វិការៈ​នៃ​មាស​ ​មាន​ពួក​ទាសី​ជា​បរិវារ​ ​ឲ្យ​ជា​ភរិយា​របស់​ព្រះអង្គ​ ​ក្នុង​កាល​ឥឡូវនេះ​។​
 [​២៣៥​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​ពល់​ដំរី​ ​ពលសេះ​ ​ពល​រថ​ ​ពលថ្មើរជើង​ ​និង​សេនា​កាន់​ខែល​ឈរ​នៅ​ ​(​ត្រៀបត្រា​)​ ​គប់ភ្លើង​ឆេះ​សន្ធោសន្ធៅ​ ​តើ​ពួក​បណ្ឌិត​សំគាល់​ដូចម្តេច​។​
 [​២៣៦​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពល់​ដំរី​ ​ពលសេះ​ ​ពល​រថ​ ​ពលថ្មើរជើង​ ​និង​សេនា​កាន់​ខែល​ឈរ​នៅ​ ​(​ត្រៀបត្រា​)​ ​គប់ភ្លើង​ឆេះ​សន្ធោសន្ធៅ​ ​នែ​បណ្ឌិត​ ​ពួក​សេនា​ទាំងនោះ​ ​នឹង​ធ្វើអ្វី​ហ៎្ន​។​
 [​២៣៧​]​ ​(​មហោសធ​.​.​.​)​ ​បពិត្រមហារាជ​ ​ព្រះបាទ​ចូឡ​នី​ព្រហ្មទត្ត​ ​មាន​ពល​ច្រើន​ ​ប្រទូសរ៉ាយ​ដល់​ព្រះអង្គ​ ​រក្សាព្រះអង្គ​ទុក​ ​នឹង​សំឡាប់​ព្រះអង្គ​អំពី​ព្រឹក​។​
 [​២៣៨​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​ហ្ឫទ័យ​របស់​យើង​ញ័ររន្ធត់​ ​ទំាង​មាត់​របស់​យើង​ក៏​សោះ​ស្ងួត​ ​យើង​មិនបាន​សេចក្តី​រលត់​ ​ដូចជា​ឈើ​ត្រូវ​ភ្លើង​ឆេះ​ក្នុង​កណ្តាល​កំ​ដៅ​ថ្ងៃ​។​ ​ចង្ក្រាន​របស់​ជាងមាស​ ​ឆេះ​តែ​ខាងក្នុង​ ​មិន​ឆេះ​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​ហ្ឫទ័យ​របស់​យើង​ ​ក៏​ឆេះ​តែ​ខាងក្នុង​ ​មិន​ឆេះ​ខាងក្រៅ​ ​ក៏​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ១១១ | បន្ទាប់