​[​២៣៩​]​ ​(​មហោសធ​.​.​.​)​ ​បពិត្រ​ក្សត្រ​ ​ព្រះអង្គ​ស្រវឹង​ ​(​ដោយ​កាម​)​ ​ទើប​ប្រព្រឹត្ត​កន្លង​ការ​ប្រឹក្សា​ ​ទំ​លាយ​ការ​ប្រឹក្សា​ចោល​ ​ឥឡូវនេះ​ ​សូមឲ្យ​បណ្ឌិត​ ​(​ទាំង​ ​៤​ ​នាក់​)​ ​ដែល​ជា​អ្នកមាន​ប្រាជ្ញា​ ​រក្សាព្រះអង្គ​ចុះ​។​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​មិន​ធ្វើតាម​ពាក្យ​របស់​ទូលបង្គំ​ជា​អាមាត្យ​ ​ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន​ ​និង​សែ្វ​ងរ​ក​ប្រយោជន៍​ ​ទ្រង់​ត្រេកអរ​ដោយ​បីតិ​ដ៏​សៅហ្មង​របស់​ព្រះអង្គ​ ​ដូច​ម្រឹគ​ជាប់អន្ទាក់​។​ ​(​ទូលបង្គំ​បាន​ក្រាបទូល​ហើយ​ថា​)​ ​ត្រី​ជា​សត្វ​លោ្មភ​ក្នុង​នុយ​ស្រស់​ ​លេប​នូវ​ផ្លែសន្ទូច​ដ៏​វៀច​ដែលគេ​បិទ​ដោយ​សាច់​ ​ត្រី​មិនដឹង​សេចក្តី​ស្លាប់​របស់​ខ្លួន​ ​យ៉ាងណា​។​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ជា​អ្ន​ក​លោ្មភ​ក្នុង​កាម​ ​ចង់បាន​ធីតា​របស់​ព្រះបាទ​ចូឡ​នី​ ​មិន​ទ្រង់​ជ្រាប​មរណៈ​របស់​ព្រះអង្គ​ ​ដូច​ត្រី​យ៉ាងនោះ​ឯង​។​ ​បើ​ទ្រង់​សេ្តច​ទៅកាន់​ក្រុង​បញ្ចាល​ ​ទ្រង់​មុខ​ជា​នឹង​លះ​ចោល​ព្រះអង្គ​យ៉ាង​ឆាប់​ ​ភ័យ​ធំ​នឹង​មកដល់​ព្រះអង្គ​ ​ដូច​ភ័យ​ធំ​មកដល់​ម្រឹគ​ ​ដែល​ដើរទៅ​តាមផ្លូវ​ ​(​ទៀប​ទ្វារ​នៃ​ស្រុក​)​។​ ​បពិត្រ​ព្រះ​ជនិន្ទ​ ​បុរស​មាន​សភាព​មិន​ថ្លៃថ្នូរ​ ​ដូច​ពស់​នៅក្នុង​ថ្នក់​ ​គប្បី​ចឹក​ ​បុរស​មាន​ប្រាជ្ញា​ ​មិន​គប្បី​ធ្វើ​នូវ​មេត្រីភាព​ដោយ​បុរស​នោះ​ទេ​ ​ព្រោះថា​ ​ការ​គប់​រក​ដោយ​បុរស​អាក្រក់​ ​រមែង​នាំមក​នូវ​សេចក្តី​ទុក្ខ​ដោយពិត​។​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់