​បពិត្រមហារាជ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​ទូលព្រះបង្គំ​នឹង​ដោះ​ព្រះអង្គ​ ​ដូច​គេ​ដោះ​ដំរីផុង​ក្នុង​ភក់​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​ទូលព្រះបង្គំ​នឹង​ដោះ​ព្រះអង្គ​ ​ដូច​គេ​ដោះ​ពស់​ដែល​ជាប់​នៅក្នុង​កំប្រោង​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​ទូលព្រះបង្គំ​នឹង​ដោះ​ព្រះអង្គ​ ​ដូច​គេ​ដោះ​បក្សី​ដែល​ជាប់​នៅក្នុង​ទ្រុង​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​ទូលព្រះបង្គំ​នឹង​ដោះ​ព្រះអង្គ​ ​ដូច​គេ​ដោះ​ត្រី​ទាំងឡាយ​ដែល​ជាប់​នៅក្នុង​សំណាញ់​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​ទូលព្រះបង្គំ​នឹង​ដោះ​ព្រះអង្គ​ចេញ​ ​ព្រមទាំង​យាន​រេហ៍ពល​ ​និង​ពាហនៈ​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​ព្រះអង្គ​កុំ​ភ័យ​ឡើយ​ ​ទូលព្រះបង្គំ​នឹង​ដេញ​ព្រះបាទ​បញ្ចាល​ឲ្យ​រត់​ទៅ​ ​ដូចជា​គេ​ដេញ​ក្អែក​ ​និង​ខ្លែង​ដោយ​ដុំដី​។​ ​បុគ្គល​ណា​ ​មិន​ជួយ​ព្រះអង្គ​ដែល​មាន​សេចក្តី​ចង្អៀត​ ​(​ព្រោះ​មរណៈ​)​ ​ឲ្យ​រួចចាក​ទុក្ខ​បានទេ​ ​ប្រាជ្ញា​ ​(​របស់​បុគ្គល​នោះ​)​ ​មានប្រយោជន៍​អ្វី​ ​ឬ​អាមាត្យ​បែប​នោះ​ ​(​មានប្រយោជន៍​អ្វី​)​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់