​[​២៥៥​]​ ​នែ​មាណព​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​មក​ ​ចូរ​ក្រោក​ឡើង​ ​អ្នក​ទាំងឡាយ​ ​ចូរ​បើក​មាត់​នៃ​គន្លឹះ​យន្ត​ ​ព្រះបាទ​វិទេហៈ​ ​មួយអន្លើដោយ​ពួក​អាមាត្យ​ ​នឹង​សេ្តច​ទៅតាម​ឧម្មង្គ​។​
 [​២៥៦​]​ ​ពួក​ជន​អ្នកធ្វើការ​បំរើ​របស់​មហោសធបណ្ឌិត​ ​ស្តាប់​ពាក្យ​របស់​លោក​ហើយ​ ​ទើប​បើកទ្វារ​នៃ​ឧម្មង្គ​ ​និង​គន្លឹះទ្វារ​ដែល​ប្រកបដោយ​គ្រឿងយន្ត​។​
 [​២៥៧​]​ ​អាចារ្យ​សេន​កៈ​ដើរមុន​ ​មហោសធ​ដើរក្រោយ​ ​ព្រះបាទ​វិទេហៈ​ ​មាន​អាមាត្យ​ហែហម​ ​សេ្តច​យាង​ត្រង់​កណ្តាល​។​ ​
 [​២៥៨​]​ ​ព្រះបាទ​វិទេហៈ​ ​សេ្តច​ទ្រង់​ចេញ​អំពី​ឧម្មង្គ​ ​ហើយ​ឡើង​គង់​លើ​ព្រះ​ទីនាំង​នាវា​ ​មហោសធ​ដឹង​ថា​ ​ព្រះរាជា​ឡើង​គង់​ហើយ​ ​ក៏​ប្រៀនប្រដៅ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះបាទ​ចូឡ​នី​ព្រហ្មទត្ត​នេះ​ ​ជា​ព្រះ​បិ​តា​កេ្ម​ក​របស់​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ព្រះ​នា​ងន​ន្ទា​ទេវី​នេះ​ ​ជា​ព្រះ​មា​តា​កេ្ម​ក​របស់​ព្រះអង្គ​ ​ការ​ប្រតិ​បតិ្ត​ព្រះ​វររាជ​មាតា​ ​(​របស់​ព្រះអង្គ​)​ ​យ៉ាងណា​ ​ការ​ប្រតិ​បតិ្ត​ព្រះ​មា​តា​កេ្ម​ក​ ​ចូរ​មានដល់​ព្រះអង្គ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ព្រះរាជ​បុត្ត​ច្បង​រួម​ឧទរ​ ​មាន​ព្រះមាតា​ជាមួយគ្នា​ ​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​លើ​រថ​ ​បញ្ចាល​ចន្ទ​រាជកុមារ​ ​ព្រះអង្គ​គប្បី​ស្រឡាញ់​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់