​[​២៦២​]​ ​(​ពោធិសត្វ​.​.​.​)​ ​បុគ្គល​មាន​ប្រាជ្ញា​ ​សូម្បី​មាន​សេនា​តិច​ ​រមែង​ឈ្នះ​បុគ្គល​មិន​មាន​ប្រាជ្ញា​ ​ដែល​មាន​សេនា​ច្រើន​ ​ព្រះរាជា​តែមួយ​ព្រះអង្គ​ ​(​ជា​អ្នក​ឈ្លាស​ក្នុង​ឧបាយ​)​ ​រមែង​ឈ្នះ​ព្រះរាជា​ទាំងឡាយ​ ​(​ជា​អ្នក​ល្ងង់​ក្នុង​ឧបាយ​)​ ​ដូច​ព្រះអាទិត្យ​ ​ដែល​រះ​ឡើង​ ​(​រមែង​ឈ្នះ​)​ ​ងងឹត​ដូច្នោះឯង​។​
 [​២៦៣​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​នែ​អាចារ្យ​សេន​កៈ​ ​ការ​នៅ​រួម​ជាមួយនឹង​ពួក​បណ្ឌិត​ ​នាំមក​នូវ​សេចក្តី​សុខ​ស្រួល​ណាស់​ហ្ន៎​ ​ព្រោះថា​ ​មហោសធ​ ​បាន​ដោះ​ពួក​យើង​ ​ដែល​នៅក្នុង​កណ្តាប់​ដៃ​នៃ​សត្រូវ​ឲ្យ​រួច​បាន​ ​ដូច​គេ​ដោះ​ហ្វូងបក្សី​ដែល​ជាប់​នៅក្នុង​ទ្រុង​ ​ឬដូច​គេ​ដោះ​ហ្វូង​ត្រី​ ​ដែល​ជាប់​នៅក្នុង​សំណាញ់​ដូច្នោះ​។​
 [​២៦៤​]​ ​(​អាចារ្យ​សេន​កៈ​.​.​.​)​ ​បពិត្រមហារាជ​ ​ពិតមែនហើយ​ ​បណ្ឌិត​ទាំងឡាយ​ ​នាំមក​នូវ​សេចក្តី​សុខ​យ៉ាងនោះ​ឯង​ ​មហោសធ​បាន​ដោះ​ពួក​យើង​ដែល​នៅក្នុង​កណ្តាប់​ដៃ​នៃ​សត្រូវ​ឲ្យ​រួច​បាន​ ​ដូច​គេ​ដោះ​ហ្វូងបក្សី​ដែល​ជាប់​នៅក្នុង​ទ្រុង​ ​ឬដូច​គេ​ដោះ​ហ្វូង​ត្រី​ ​ដែល​ជាប់​នៅក្នុង​សំណាញ់​ដូច្នោះ​។​
 [​២៦៥​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះបាទ​ចូឡ​នី​ព្រហ្មទត្ត​ ​មាន​កំឡាំង​ច្រើន​ ​ទ្រង់​រក្សា​អស់​រាត្រី​ទាំងមូល​ ​កាល​អរុណរះ​ឡើង​ ​ក៏​សេ្តច​ចូល​ទៅដល់​ក្រុង​ឧបការៈ​។​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់