​ព្រះបាទ​ចូឡ​នី​គ្រប់គ្រង​ក្រុង​បញ្ចាល​ ​មាន​កំឡាំង​ច្រើន​ ​ស្តេច​ឡើង​គង់​លើ​ដំរី​ប្រសើរ​ដ៏​មាន​កំឡាំង​ ​ជា​ដំរី​មាន​អាយុប្រមាណ​ ​៦០​ ​ឆ្នាំ​ ​បាន​ត្រាស់​ទៅ​ ​(​នឹង​សេនា​របស់​ព្រះអង្គ​)​។​ ​ព្រះបាទ​ចូឡ​នី​ព្រហ្មទត្ត​ ​ទ្រង់​សៀត​គ្រឿង​ក្រោះ​ ​ជា​វិការៈ​នៃ​កែវមណី​ ​ព្រះហស្ត​ចាប់​សរ​ ​បាន​ត្រាស់​ទៅ​នឹង​រេហ៍ពល​អ្នកទទួល​បំរើ​ ​(​របស់​ព្រះអង្គ​)​ ​ជា​អ្នកមាន​សិល្ប​ច្រើន​ដែល​មក​ចួប​ជុំគ្នា​។​ ​(​ព្រះបាទ​ចូឡ​នី​ត្រាស់​ទៅ​)​ ​នឹង​ពលដំរី​ ​ពលសេះ​ ​ពល​រថ​ ​ពលថ្មើរជើង​ ​និង​ខ្មាន់ធ្នូ​ ​ដែល​មានដៃ​ដ៏​ស្ទាត់​ក្នុង​សិល្ប​ធ្នូ​ ​អាច​បាញ់​រោម​ត្រូវ​ ​ដែល​មក​ចួប​ជុំគ្នា​។​
 [​២៦៦​]​ ​(​ព្រះបាទ​ចូឡ​នី​.​.​.​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​បញ្ជូន​ដំរី​មាន​ភ្លុក​ ​ដ៏​មាន​កំឡាំង​ ​ជា​ដំរី​មាន​អាយុប្រមាណ​ ​៦០​ ​ឆ្នាំ​ ​ចូរ​ឲ្យ​ដំរី​ទាំងឡាយ​ញាំញី​ទីក្រុង​ដែល​ព្រះបាទ​វិទេហៈ​ ​សាង​ទុក​ហើយ​។​ ​(​ពួក​ព្រួញ​)​ ​មាន​សម្បុរ​ ​ស​ ​មានមុខ​ដូច​ពន្លាក​ ​មាន​ចុង​ដ៏​មុត​ ​អាច​ចាក់​ទំ​លាយ​នូវ​ឆ្អឹង​ ​ដែល​បាញ់​ដោយ​កំឡាំង​ធ្នូ​ ​ឲ្យ​ធ្លាក់ចុះ​ព្រមគ្នា​ ​អំពី​ខាងនេះ​ខាង​នោះ​។​ ​ពួក​សេ​នា​កេ្មង​ ​ៗ​ ​ក្លៀវក្លា​ ​ពាក់​គ្រឿង​ក្រោះ​ ​មាន​អាវុធ​ប្រកបដោយ​ដង​ដ៏​វិចិត្រ​ ​កាលបើ​ពួក​ដំរី​ធំ​ស្ទុះ​ចូល​មក​ ​ចូរ​អ្នកនាំ​គ្នា​ ​(​តស៊ូ​)​ ​ចំពោះមុខ​ដំរី​ទាំងឡាយ​។​ ​លំពែង​ទាំងឡាយ​ ​ដែលគេ​លាង​ជម្រះ​ដោយ​ប្រេង​ ​មាន​រស្មី​ភ្លឺផ្លេក​ ​រុងរឿង​ដូចជា​ផ្កាយព្រឹក​ ​មាន​រស្មី​ច្រើន​។​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់