​កាលបើ​ពួក​យោធា​ ​(​របស់​យើង​)​ ​មាន​គ្រឿងអាវុធ​ជា​កំឡាំង​ ​ទ្រទ្រង់​សង្វារ​ ​គឺ​គ្រឿង​ក្រោះ​ប្រាកដ​ដូច្នេះ​ ​មិនបាន​រត់​ក្នុង​សង្រ្គាម​ទេ​ ​ព្រះបាទ​វិទេហៈ​នឹង​រួចពីដៃ​យើង​អំពី​ណា​ ​បើ​ក្រែងតែ​ព្រះបាទ​វិទេហៈ​នឹង​ធ្វើ​ដូច​បក្សី​ ​(​ទើប​រួច​)​។​ ​ពួក​យោធា​របស់​យើង​ទាំងអស់​ ​មាន​ចំនួន​ ​៣៩.០០០​ ​នាក់​ ​អាច​កាត់​ក្បាល​សត្រូវ​ ​ហើយ​រើស​យក​ក្បាល​មួយ​ ​ៗ​ ​មក​ ​យើង​បាន​ដើរ​សព្វ​លើ​ផែនដី​ ​មិនឃើញ​ពួក​យោធា​ណា​សើ្ម​ឡើយ​។​ ​ដំរី​ទាំងឡាយ​ ​មាន​ភ្លុក​ ​ប្រដាប់​ហើយ​ ​មាន​កំឡាំង​ ​ជា​ដំរី​មាន​អាយុប្រមាណ​ ​៦០​ ​ឆ្នាំ​ ​ពួក​យោធា​នៅ​ក្មេង​ៗ​ ​មាន​សម្បុរ​ដូច​មាស​ ​រមែង​ល្អ​លើ​-​ក​នៃ​ដំរី​ទាំងឡាយ​។​ ​យោធា​ទាំងឡាយ​ ​មាន​គ្រឿងអលង្ការ​មាន​ពណ៌លឿង​ ​ស្លៀកសំពត់​មាន​ពណ៌លឿង​ ​ដណ្តប់សំពត់​មាន​ពណ៌លឿង​ ​រមែង​ល្អ​លើ​-​ក​នៃ​ដំរី​ទាំងឡាយ​ ​ដូច​ទេវបុត្ត​ទាំងឡាយ​ក្នុង​នន្ទ​វ័ន​។​ ​ព្រះ​ខាន់​ទាំងឡាយ​ ​មាន​សម្បុរ​ដូច​ត្រី​ស្លាត​ ​ដែល​លាង​ជំរះ​ដោយ​ប្រេង​ ​មាន​រស្មី​ភ្លឺផ្លេក​ដែល​បុរស​អ្នកមាន​ព្យាយាម​ធ្វើស​ម្រេច​ហើយ​ ​មានមុខ​ស្មើ​ ​ដែល​គេ​សម្លៀ​ង​ល្អ​ហើយ​។​ ​ព្រះ​ខាន់​ទាំងឡាយ​មិន​មាន​ស្នឹម​ ​រុងរឿង​ដូចជា​ព្រះអាទិត្យ​ ​ឋិតនៅ​ក្នុង​ទី​ពាក់កណ្តាល​ ​ដែលគេ​ធ្វើ​ដោយ​ដែកថែប​ដ៏​មាំ​ ​ដែល​ពួក​យោធា​អ្នកមាន​កំឡាំង​ជំនាញ​ក្នុង​វិធី​ប្រហារ​មាំ​ ​កាន់​យក​ហើយ​។​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់