​ព្រះ​ខាន់​ទាំងឡាយ​ ​បរិបូណ៌​ដោយ​ដង​ជា​វិការៈ​នៃ​មាស​ ​ទ្រទ្រង់​ដោយ​ស្រោម​មាន​ពណ៌ក្រហម​ ​កាលបើ​គេ​គ្រវី​ឡើង​ ​រមែង​ល្អ​ដូចជា​ផ្លេកបន្ទោរ​ភ្លឺផ្លេក​ក្នុង​ចន្លោះ​នៃ​ពពក​។​ ​ពួក​ខ្មាន់ធ្នូ​អ្នក​ក្លៀវក្លា​ ​ពាក់​គ្រឿង​ក្រោះ​ ​អាច​ប្រព្រឹត្តទៅ​ក្នុង​អាកាស​បាន​ ​អ្នក​ឈ្លាស​ក្នុង​ការ​កាន់​ដាវ​ ​និង​ខែល​ ​ជា​អ្នក​ហាត់​ក្នុង​ការ​កាន់​ធ្នូ​ដ៏​ក្រៃលែង​ ​អាច​កាត់​នូវ​ក​នៃ​ដំរី​ឲ្យ​ធា្ល​ក់​ចុះ​បាន​។​ ​អ្នកឯង​ត្រូវ​ពួក​យោធា​ប្រាកដ​ដូច្នេះ​ ​ព័ទ្ធ​ហើយ​ ​អ្នកឯង​មិន​រួច​អំពី​ទីនេះ​ទេ​ ​អ្នក​នឹង​ទៅកាន់​ក្រុង​មិថិលា​ ​ដោយ​រាជានុភាព​ណា​ ​យើង​មិនបាន​ឃើញ​រាជានុភាព​នោះ​របស់​អ្នក​ទេ​។​
 [​២៦៧​]​ ​(​ព្រះពោធិសត្វ​.​.​.​)​ ​ព្រះអង្គ​ទ្រង់​ប្រញាប់​ប្រញាល់​បញ្ជូន​ដំរី​ដ៏​ប្រសើរ​មក​ ​ព្រះអង្គ​មាន​ព្រះ​ហ្ឫទ័យ​រីករាយ​យាង​មក​ ​ហើយ​ទ្រង់​សំគាល់​ថា​ ​អាត្មាអញ​ ​នឹង​បានសម្រេច​ប្រយោជន៍​ដូច្នេះ​ឬ​ហ្ន៎​។​ ​សូម​ព្រះអង្គ​ដាក់​ធ្នូ​ ​និង​បំពង់ព្រួញ​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ដាក់​កូនសរ​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ដាក់គ្រឿង​ក្រោះ​ដ៏​ល្អ​ប្រហែល​ដោយ​កែវ​ពៃទូរ្យ​ ​និង​កែវមណី​នុ៎ះ​ចេញ​។​
 [​២៦៨​]​ ​(​ព្រះបាទ​ចូឡ​នី​.​.​.​)​ ​អ្នកឯង​ជា​អ្នកមាន​សម្បុរ​មុខ​ស្រស់បស់​ ​ទាំង​និយាយ​ ​ក៏​ញញឹមញញែម​ជាប់​ ​ឯកា​រប​រិបូ​ណ៌​ដោយ​សម្បុរ​បែបនេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​មរណកាល​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់