​[​២៦៩​]​ ​(​មហោសធ​.​.​.​)​ ​បពិត្រ​ក្សត្រ​ជា​ព្រះរាជា​ ​ពាក្យ​ដែល​ព្រះអង្គ​គម្រាម​ហើយ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​ ​ព្រះអង្គ​មានការ​ប្រឹក្សា​ធ្លាយ​ហើយ​ ​ឯ​ព្រះរាជា​ ​(​របស់​យើង​)​ ​ព្រះអង្គ​មិន​ងាយ​នឹង​ចាប់​យក​បានទេ​ ​ដូច​សេះ​សិន្ធព​ ​និង​សេះ​ខ្ចក​។​ ​ព្រះរាជា​ ​(​ក្រុង​មិថិលា​)​ ​ព្រមដោយ​អាមាត្យ​ ​និង​រាជបរិស័ទ​ ​ឆ្លងស្ទឹង​គង្គា​តាំងពី​ថ្ងៃម្សិល​ទៅ​ហើយ​ម្ល៉េះ​ ​ក្អែក​ស្ទុះ​តាម​រាជហង្ស​ ​នឹង​ធ្លាក់ចុះ​ក្នុង​ពាក់កណ្តាល​ផ្លូវ​ ​យ៉ាងណាមិញ​ ​(​បើ​ព្រះអង្គ​នឹង​តាម​ព្រះរាជា​នោះ​ ​នឹង​ដល់​សេចក្តី​វិនាស​ក្នុង​ពាក់កណ្តាល​ផ្លូវ​ ​ក៏​យ៉ាងនោះ​ដែរ​)​។​
 [​២៧០​]​ ​ឆ្កែចចក​ទាំងឡាយ​ជា​ម្រឹគ​ថោកទាប​ ​ឃើញ​ផ្កា​ចា​ដែល​រីក​ក្នុង​ចំណែក​នៃ​រាត្រី​ ​ក៏​សំគាល់​ថា​ ​ដុំ​សាច់​ ​ហើយ​នាំគ្នា​ចោមរោម​។​ ​(​ឆ្កែចចក​ទាំងនោះ​)​ ​ជា​ម្រឹគ​ថោកទាប​ ​កាលបើ​រាត្រី​កន្លងទៅ​ហើយ​ ​ព្រះអាទិត្យ​ក៏​រះ​ឡើង​ ​ទើប​ឃើញច្បាស់​ថា​ ​ជា​ផ្កា​ចារី​ក​ ​ក៏​ដាច់​សេចក្តី​ប្រាថ្នា​ ​(​រត់​ទៅ​)​ ​យ៉ាងណា​។​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ចោមព័ទ្ធ​ព្រះបាទ​វិទេហៈ​ ​នឹង​ដាច់​សេចក្តី​ប្រាថ្នា​ ​ហើយ​ទៅ​ ​ដូច​ពួក​ឆ្កែចចក​ ​(​ចោមរោម​)​ ​នូវ​ផ្កា​ចា​ដូច្នោះ​ដែរ​។​
 [​២៧១​]​ ​(​ព្រះបាទ​ចូឡ​នី​.​.​.​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​កាត់​ដៃ​ ​និង​ជើង​ ​ត្រចៀក​ ​និង​ច្រមុះ​នៃ​មហោសធ​នេះ​ ​ព្រោះ​វា​ធ្វើ​ព្រះបាទ​វិទេហៈ​ជាស​ត្រូវ​ដែល​នៅក្នុង​កណ្តាប់​ដៃ​យើង​ឲ្យ​រួច​ទៅវិញ​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់