​សេនា​ទាំងឡាយ​ ​ចូរ​ដោត​គហបតី​បុត្រ​នេះ​ដោយ​ឈើស្រួច​ ​ហើយ​ចំអិន​វា​ ​ដូច​គេ​ចំអិន​សាច់​ដែល​គួរ​ចំអិន​ ​ព្រោះ​វា​ធ្វើ​សេ្តច​វិទេហៈ​ជាស​ត្រូវ​ ​ដែល​នៅក្នុង​កណ្តាប់​ដៃ​យើង​ឲ្យ​រួច​ទៅវិញ​។​ ​បុគ្គល​ដោត​សន្ធឹង​ស្បែក​គោ​លើ​ផែនដី​ ​ពុំ​នោះ​សោត​ ​ថ្ពក់​ស្បែក​សីហៈ​ ​ឬ​ខ្លាធំ​ដោយ​កង្វេរ​ ​យ៉ាងណា​។​ ​យើង​នឹង​ចាក់ដោត​វា​ដោយ​លំពែង​ ​យ៉ាងនោះ​ ​ព្រោះ​វា​ធ្វើ​ព្រះបាទ​វិទេហៈ​ជាស​ត្រូវ​ ​ដែល​នៅក្នុង​កណ្តាប់​ដៃ​យើង​ឲ្យ​រួច​ទៅវិញ​។​
 [​២៧២​]​ ​(​មហោសធ​.​.​.​)​ ​បើ​ព្រះអង្គ​កាត់​នូវ​ដៃ​ ​ជើង​ ​ត្រចៀក​ ​និង​ច្រមុះ​របស់ខ្ញុំ​ព្រះអង្គ​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​កាត់​ ​(​ដៃ​ ​ជើង​ ​ត្រចៀក​ ​និង​ច្រមុះ​)​ ​របស់​ព្រះរាជ​បុ​ត្រ​ឈោ្មះ​បញ្ចាល​ចន្ទៈ​ ​យ៉ាងហ្នឹង​ដែរ​។​ ​បើ​ព្រះអង្គ​កាត់​ដៃ​ ​ជើង​ ​ត្រចៀក​ ​និង​ច្រមុះ​របស់ខ្ញុំ​ព្រះអង្គ​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​កាត់​ ​(​នូវ​ដៃ​ ​ជើង​ ​ត្រចៀក​ ​និង​ច្រមុះ​)​ ​របស់​ព្រះរាជ​ធី​តា​ឈោ្មះ​បញ្ចាល​ចន្ទី​ ​យ៉ាងហ្នឹង​ដែរ​។​ ​បើ​ព្រះអង្គ​កាត់​ដៃ​ ​និង​ជើង​ ​ត្រចៀក​ ​និង​ច្រមុះ​របស់ខ្ញុំ​ព្រះអង្គ​ ​ព្រះបាទ​វិទេហៈ​ ​មុខ​ជា​នឹង​កាត់​ ​(​នូវ​ដៃជើង​ ​ត្រចៀក​ ​និង​ច្រមុះ​)​ ​របស់​អគ្គ​មេ​ហសី​ ​ឈោ្មះ​នន្ទា​ទេវី​ ​យ៉ាងហ្នឹង​ដែរ​។​ ​
ថយ | ទំព័រទី ១២៦ | បន្ទាប់