​[​២៧៣​]​ ​បពិត្រមហារាជ​ ​សូម​អញ្ជើញ​ព្រះអង្គ​ទតព្រះនេត្រ​មើល​ព្រះរាជវាំង​របស់​ព្រះអង្គ​ដែល​សូន្យឈឹង​ចុះ​ ​បពិត្រ​ព្រះ​មហាក្សត្រិយ៍​ ​ស្រីស្នំ​ ​និង​កុមារ​ទាំងឡាយ​ ​និង​ព្រះ​វររាជ​មាតា​របស់​ព្រះអង្គ​ ​ខ្ញុំ​ឲ្យ​នាំចេញ​ចាក​ឧម្មង្គ​ ​នាំទៅ​ថ្វាយព្រះ​បាទ​វិទេហៈ​ហើយ​។​
 ​[​២៧៤​]​ ​(​ព្រះបាទ​ចូឡ​នី​.​.​.​)​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទៅ​ឯ​ព្រះរាជវាំង​របស់​អញ​ ​ហើយ​ពិចារណាមើល​ហេតុ​នោះ​ ​តើ​សម​ដូច​ពាក្យ​របស់​មហោសធ​នេះ​ពិត​ ​ឬ​កុហក​ទេ​។​
 [​២៧៥​]​ ​(​ពួក​អាមាត្យ​.​.​.​)​ ​បពិត្រមហារាជ​ ​មហោសធ​ទូល​យ៉ាងណា​ ​សេចក្តី​នុ៎ះ​ ​ក៏​យ៉ាងនោះ​ឯង​ ​ព្រះរាជវាំង​ទាំងមូល​សូន្យឈឹង​ ​ដូច​ឋាន​ជាទី​ប្រជុំ​ចុះ​នៃ​ពួក​ក្អែក​។​
 [​២៧៦​]​ ​(​មហោសធ​.​.​.​)​ ​បពិត្រមហារាជ​ ​ព្រះនាង​នា​រី​នន្ទា​ទេវី​ ​ព្រះ​សព៌ាង្គកាយ​ដ៏​ល្អ​ ​មាន​ព្រះ​សោ​ណី​ដ៏​ល្អ​ ​ដូច​ដម្បា​រមាស​ ​មាន​ប្រក្រតី​ពោល​ពាក្យពីរោះ​ ​ដូចជា​សំឡេង​នៃ​ហង្ស​ ​បាន​ចេញទៅ​អំពី​ឧម្មង្គ​នេះ​ហើយ​។​ ​បពិត្រមហារាជ​ ​ព្រះនាង​នារី​ ​មាន​សព៌ាង្គកាយ​ដ៏​ល្អ​ ​ទ្រទ្រង់​កោសេយ្យ​ពស្រ្ត​ ​មាន​សរីរៈ​ដូច​មាស​ ​មាន​ខ្សែរឹត​ព្រះអង្គ​នោះ​ក៏​ល្អ​វិចិត្រ​ដោយ​មាស​។​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់