​[​២៧៨​]​ ​(​មហោសធ​.​.​.​)​ ​បពិត្រមហារាជ​ ​បណ្ឌិត​ទាំងឡាយ​ក្នុង​លោក​នេះ​ ​រមែង​រៀន​នូវ​កលមាយា​ជា​ទិព្វ​ដោយពិត​ ​ពួក​បណ្ឌិត​ជន​អ្នកមាន​សេចក្តី​ដឹង​នោះ​ ​ទើប​ដោះខ្លួន​ ​(​ចាក​ទុក្ខ​បាន​)​ ​ពួក​យោ​ធា​កេ្មង​ ​ៗ​ ​អ្នកបំរើ​របស់​ទូលព្រះបង្គំ​ជា​អ្នក​ឈ្លាស​ ​ជា​អ្នក​កាត់​ផ្តាច់​នូវ​ទីត​ ​ព្រះបាទ​វិទេហៈ​យាង​ទៅកាន់​ក្រុង​មិថិលា​តាមផ្លូវ​ដែល​ពួក​ជន​ទាំងនេះ​ធ្វើ​ទុក​ហើយ​។​
 [​២៧៩​]​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​សេ្តច​ទត​ឧម្មង្គ​ ​ដែល​ពួក​ជាង​សាង​ទុក​ល្អ​ហើយ​ ​សូម​ព្រះអង្គ​ទត​ឧម្មង្គ​ដ៏​ល្អ​រុងរឿង​ ​(​ដោយ​របៀប​)​ ​នៃ​ដំរី​ ​សេះ​ ​រថ​ ​និង​ពលថ្មើរជើង​ ​ដែលគេ​ធ្វើឲ្យស​ម្រេច​ហើយដោយ​ល្អ​។​
 ​[​២៨០​]​ ​(​ព្រះបាទ​ចូឡ​នី​.​.​.​)​ ​ម្នាល​មហោសធ​ ​ជា​លាភ​របស់​អ្នក​ដែន​វិទេហៈ​ដោយពិត​ ​បណ្ឌិត​ទាំងឡាយ​បែបដូចជា​អ្នកនេះ​ ​នៅក្នុង​ដំណាក់​ ​ក្នុង​ដែន​របស់​ព្រះរាជា​ណា​ ​(​ជា​លាភ​របស់​ព្រះរាជា​នោះ​ពិត​)​។​
 [​២៨១​]​ ​យើង​នឹង​ឲ្យ​គ្រឿង​ចិញ្ចឹមជីវិត​ ​និង​វត្ថុ​ ​គ្រឿង​រក្សា​ ​គឺ​ស្រុក​ ​និង​និគម​ ​ទាំង​បាយ​ ​និង​ថ្លៃឈ្នួល​ជា​ទេ្វ​គុណ​ដល់​អ្នក​ ​ទាំង​ឲ្យ​ភោគសម្ប័ទ​ដ៏​ធំ​ទូលាយ​ទៀត​ ​អ្នក​ចូរ​បរិភោគ​ ​ចូរ​រីករាយ​តាមប្រាថ្នា​ចុះ​ ​អ្នក​កុំទៅ​រក​ព្រះបាទ​វិទេហៈ​ឡើយ​ ​ព្រះបាទ​វិទេហៈ​ ​នឹង​ធ្វើអ្វី​ដល់​អ្នក​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់