​[​២៨២​]​ ​(​មហោសធ​.​.​.​)​ ​បពិត្រមហារាជ​ ​បុគ្គល​ណា​ ​លះបង់​នូវ​បុគ្គល​អ្នក​ចិញ្ចឹម​ ​ព្រោះ​ហេតុ​នៃ​ទ្រព្យ​ ​បុគ្គល​នោះ​ ​ត្រូវ​ជន​ទាំងពីរ​គឺ​ ​ខ្លួនឯង​ ​និង​អ្នកដទៃ​តិះដៀល​ ​ព្រះបាទ​វិទេហៈ​ ​ទ្រង់​គង់​ព្រះជន្មាយុ​ដរាបណា​ ​ខ្ញុំ​ក៏​មិន​គប្បី​នៅក្នុង​ដែន​នៃ​ព្រះរាជា​ដទៃ​ ​(​ដរាប​នោះ​)​។​ ​បពិត្រមហារាជ​ ​បុគ្គល​ណា​ ​លះបង់​នូវ​បុគ្គល​អ្នក​ចិញ្ចឹម​ ​ព្រោះ​ហេតុ​នៃ​ទ្រព្យ​ ​បុគ្គល​នោះ​ត្រូវ​ជន​ទាំងពីរ​គឺ​ ​ខ្លួនឯង​ ​និង​អ្នកដទៃ​តិះដៀល​ ​ព្រះបាទ​វិទេហៈ​ ​ទ្រង់​ឋិតនៅ​ដរាបណា​ ​ខ្ញុំ​មិន​ត្រូវជា​បុរស​របស់​បុគ្គល​ដទៃ​ ​(​ដរាប​នោះ​)​។​
 ​[​២៨៣​]​ ​(​ព្រះបាទ​ចូឡ​នី​.​.​.​)​ ​ម្នាល​មហោសធ​ ​យើង​ឲ្យ​មាស​ឆ្តោ​រ​ ​១០០០​ ​និង​ស្រុក​ ​ចំនួន​ ​៨០​ ​ក្នុង​ដែន​កាសី​ដល់​អ្នក​ ​យើង​ឲ្យ​ទាសី​ ​៤០០​ ​និង​ភរិយា​ ​១០០​ ​ដល់​អ្នក​ ​អ្នក​ចូរ​នាំ​អង្គ​នៃ​សេនា​ទាំងពួង​ទៅ​ដោយ​សួស្តី​ចុះ​។​
 ​[​២៨៤​]​ ​ជន​ទាំងឡាយ​ ​ចូរ​ឲ្យ​វត្ថុ​ផេ្សង​ៗ​ ​ជា​ទេ្វ​គុណ​ ​ដល់​ពួក​ដំរី​ ​ពួក​សេះ​ជា​កំណត់​ ​ចូរ​ញ៉ាំង​ពល​រថ​ ​និង​ពលថ្មើរជើង​ឲ្យ​ឆែ្អ​ត​ស្កប់ស្កល់​ដោយ​បាយ​ ​និង​ទឹក​ចុះ​។​
 [​២៨៥​]​ ​ម្នាល​បណ្ឌិត​ ​អ្នក​ចូរ​នាំ​យក​ពួក​ដំរី​ ​ពួក​សេះ​ ​ពួក​រថ​ ​និង​ពួក​ពលថ្មើរជើង​ទៅ​ ​ព្រះបាទ​វិទេហៈ​មហារាជ​ ​ចូរ​ទត​ឃើញ​អ្នក​ ​ដែល​ទៅដល់​ក្រុង​មិថិលា​ចុះ​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់