​អ្នក​កុំ​ខ្លាច​ ​ចូរ​ចូល​ទៅកាន់​ស្ទឹង​យមុនា​ ​មាន​ទឹក​ខៀវ​ ​(​ដែល​ហូរ​មក​)​ ​អំពី​កណ្តាល​ព្រៃ​ ​ជា​កន្លែង​ដែល​ក្ងោក​ ​និង​ក្រៀល​យំ​ ​ជា​ស្ទឹង​ត្រជាក់​ក្សេមក្សាន្ត​ ​ជា​លំនៅ​របស់​ពួក​អ្នកមាន​វត្ត​។​
 [​៣០៤​]​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ព្រមទាំង​កូន​មកដល់​ភព​នាគ​នោះ​ហើយ​ ​នឹង​បាន​ប្រពន្ធ​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​នឹង​បូជា​អ្នក​ដោយ​កាម​ទាំងឡាយ​របស់​យើង​ ​អ្នក​ចូរ​នៅ​ឲ្យ​សុខ​ចុះ​។​
 ​[​៣០៥​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​ផែនដី​មានផ្ទៃ​រាបស្មើ​ដោយ​ជុំវិញ​ ​មាន​ដើម​ក្រឹស្នា​ច្រើន​ ​ដេរដាស​ដោយ​មេភ្លៀង​ ​មាន​ស្មៅ​ខៀវ​ដ៏​ឧត្តម​ល្អ​។​ ​ព្រៃ​ជ្រំ​គួរ​រីករាយ​ ​ស្រះ​បោក្ខរណី​ទាំងឡាយ​ដែល​បុញ្ញកម្ម​របស់​ព្រះអង្គ​និម្មិត​ល្អ​ហើយ​ ​ជាទី​រីករាយ​ ​ដែល​ហង្ស​យំ​ហើយ​ ​មាន​ផ្កាឈូក​ធ្លាក់ចុះ​។​ ​សសរ​មាន​ជ្រុង​ ​៨​ ​ដែលគេ​ធ្វើល្អ​ហើយ​ ​ជា​វិការៈ​នៃ​កែវ​ពៃទូរ្យ​ទាំងអស់​ ​ប្រាសាទ​ទាំងឡាយ​ ​មាន​សសរ​ ​១​ ​ពាន់​ ​ដ៏​ពេញដោយ​នាងកញ្ញា​ភ្លឺរុងរឿង​។​ ​ព្រះអង្គ​បាន​ដល់​នូវ​វិមាន​ជា​ទិព្វ​ ​ដោយ​បុណ្យ​របស់​ព្រះអង្គ​ ​ជា​វិមាន​មិន​ចង្អៀត​ ​ជាទី​ក្សេម​គួរ​រីករាយ​ ​ប្រកបដោយ​សេចក្តី​សុខ​យ៉ាង​ក្រៃលែង​។​ ​ខ្ញុំ​សំគាល់​ថា​ព្រះអង្គ​ ​មិន​ប្រា​ថា្ន​វិមាន​របស់​ព្រះ​ឥន្រ្ទ​ ​ជា​សហស្សនេត្ត​ទេ​ ​ព្រោះថា​ឫទ្ធិ​របស់​ព្រះអង្គ​នេះ​ ​ដ៏​ធំ​ដូចជា​ឫទ្ធិ​នៃ​ព្រះ​ឥន្រ្ទ​ដ៏​រុងរឿង​ដែរ​។​
ថយ | ទំព័រទី ១៣៨ | បន្ទាប់