​[​៣០៦​]​ ​(​ភូរិ​ទត្ត​នាគរាជ​.​.​.​)​ ​អានុភាព​របស់​ព្រះ​ឥន្រ្ទ​ ​អានុភាព​របស់​លោកបាល​ទាំង​ ​៤​ ​ញ៉ាំង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ជា​អ្នកបម្រើ​ព្រះ​ឥន្រ្ទ​ក្តី​ ​អ្នក​មិន​គប្បី​ដឹង​ដោយចិត្ត​បានទេ​។​
 [​៣០៧​]​ ​ខ្ញុំ​ប្រាថ្នា​វិមាន​នោះ​របស់​ទេវតា​ទាំងឡាយ​ ​អ្នក​ស្វែងរក​សេចក្តី​សុខ​ ​បាន​ជា​រក្សា​ឧបោសថ​ ​ហើយ​ដេក​លើ​ក្បាលដំបូក​។​
 [​៣០៨​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​ឯខ្ញុំ​ ​ព្រមទាំង​កូន​ ​ស្វែងរក​ម្រឹគ​ ​បាន​ចូល​ទៅកាន់​ព្រៃ​ ​ញាតិ​ទាំងនោះ​ ​មិនដឹង​ខ្ញុំ​ថា​ស្លាប់​ ​ឬ​រស់​ទេ​។​ ​ខ្ញុំ​សូមលា​ព្រះ​ភូរិ​ទត្ត​ ​ជា​បុត្ត​ព្រះរាជធីតា​ក្នុង​ដែន​កាសី​ ​ព្រះអង្គ​មានយស​ ​យើងខ្ញុំ​ ​បើ​ព្រះអង្គ​ព្រម​អនុញ្ញាត​ហើយ​ ​គប្បី​ឃើញ​ពួក​ញាតិ​។​
 [​៣០៩​]​ ​(​ភូរិ​ទត្ត​នាគរាជ​.​.​.​)​ ​ឱ​ ​នុ៎ះ​ពិតជា​សេចក្តី​ពេញចិត្ត​របស់ខ្ញុំ​ហើយ​ ​ត្រង់​ដែល​អ្នក​នៅក្នុង​សំណាក់​នៃ​ខ្ញុំ​ ​ព្រោះថា​កាម​ទាំងឡាយ​ប្រាកដ​ដូច្នេះ​ ​អ្នក​មិន​ងាយ​បាន​ក្នុង​ពួក​មនុស្ស​ទេ​។​ ​អ្នក​ដែល​ខ្ញុំ​បូជា​ដោយ​កាម​ទាំងឡាយ​របស់ខ្ញុំ​ ​បើ​មិន​ចង់​នៅទេ​ ​ខ្ញុំ​នឹង​អនុញ្ញាត​អ្នក​ ​សូមអ្នក​ទៅ​ជួប​ពួក​ញាតិ​ដោយ​សួស្តី​ចុះ​។​
 [​៣១០​]​ ​អ្នក​កាល​ទ្រទ្រង់​កែវមណី​ជា​ទិព្វ​នេះ​ ​រមែង​បាន​សត្វ​ចិញ្ចឹម​ ​និង​បុត្រ​ ​អ្នក​ចូរ​មិន​មាន​រោគ​ ​បាន​សេចក្តី​សុខ​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​យក​ ​(​នូវ​កែវមណី​នេះ​)​ ​ហើយ​ទៅចុះ​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់