​[​៣១១​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​បពិត្រ​ព្រះ​ភូរិ​ទត្ត​ ​ស្រួល​ហើយ​ ​ខ្ញុំ​ត្រេកអរ​នឹង​ព្រះបន្ទូល​របស់​ព្រះអង្គ​ ​ខ្ញុំ​នឹង​បួស​ ​ព្រោះ​ខ្ញុំ​ចាស់​ ​ហើយ​ខ្ញុំ​មិន​ប្រាថ្នា​កាម​ទេ​។​
 [​៣១២​]​ ​(​ភូរិ​ទត្ត​នាគរាជ​.​.​.​)​ ​បើ​មានការ​បែកធ្លាយ​ព្រហ្មចរិយៈ​ ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ដោយ​ភោគៈ​ទាំងឡាយ​ ​(​រមែង​មាន​)​ ​អ្នក​កុំ​មាន​សេចក្តី​រង្កៀស​ឡើយ​ ​គប្បី​មក​ ​យើង​នឹង​ឲ្យ​ទ្រព្យ​ដ៏​ច្រើន​ដល់​អ្នក​។​
 [​៣១៣​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​បពិត្រ​ព្រះ​ភូរិ​ទត្ត​ ​ស្រួល​ហើយ​ ​ខ្ញុំ​ត្រេកអរ​នឹង​ព្រះបន្ទូល​របស់​ព្រះអង្គ​ ​ប្រសិនបើ​មាន​សេចក្តី​ត្រូវការ​ ​ខ្ញុំ​នឹង​មក​ម្តង​ទៀត​។​
 [​៣១៤​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះ​ភូរិ​ទត្ត​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ក៏​បញ្ជូន​នូវ​នាគ​ទាំង​ ​៤​ ​ថា​ ​អ្នក​ទាំងឡាយ​មកនេះ​ ​ចូរ​ទៅ​ ​ចូរ​ក្រោក​ឡើង​ ​ចូរ​ញ៉ាំង​ព្រាហ្មណ៍​ឲ្យ​ដល់​ ​(​នូវ​ផ្លូវ​ជាទី​ទៅកាន់​ក្រុង​ពារាណសី​)​ ​ជា​ឆាប់​។​ ​នាគ​ទាំង​ ​៤​ ​ត្រូវ​ភូរិ​ទត្ត​ប្រើ​ទៅ​ហើយ​ ​បាន​ស្តាប់​ពាក្យ​នោះ​របស់​ភូរិ​ទត្ត​នោះ​ ​ក៏​ក្រោក​ឡើង​ ​ហើយ​បាន​ញ៉ាំង​ព្រាហ្មណ៍​ឲ្យ​ដល់​ឆាប់​។​
 [​៣១៥​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​អ្នក​កាន់​យក​នូវ​កែវមណី​ ​ជាម​ង្គល​ ​ជា​ទ្រព្យ​ដ៏​ប្រសើរ​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​ជា​ថ្ម​បរិបូណ៌​ដោយ​ទ្រង់ទ្រាយ​ ​អ្នក​បាន​កែវមណី​នេះ​ ​អំពី​ទីណា​។​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់