​[​៣១៦​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​.​.​.​)​ ​ថ្ងៃនេះ​ខ្ញុំ​ទៅកាន់​ផ្លូវ​ពី​ព្រឹក​ ​បាន​កែវមណី​នេះ​ ​ដែល​ពួក​នាងនាគ​ភ្នែក​ក្រហម​មួយ​ពាន់​ថែរក្សា​ហើយ​។​
 [​៣១៧​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​កែវមណី​នេះ​ ​បើ​បុគ្គល​សន្សំទុក​ល្អ​ ​ថែទាំ​ ​បូជា​គ្រប់គ្រង​ល្អ​ ​ទុកដាក់​ល្អ​ហើយ​សព្វកាល​ ​គប្បី​ញ៉ាំង​ប្រយោជន៍​ទាំងពួង​ឲ្យ​សម្រេច​បាន​។​ ​តែ​កាលបើ​បុគ្គល​ជា​អ្នក​ប្រាសចាក​ការថែទាំ​ក្នុង​ការ​ទុកដាក់​ ​ឬ​ក្នុង​ការប្រើ​ប្រាស់​វិញ​ ​កែវមណី​នេះ​ ​ដែលគេ​សន្សំទុក​ដោយ​មិន​ត្រូវ​ទំនង​ ​នឹង​ដល់​សេចក្តី​វិនាស​។​ ​អ្នកជា​បុគ្គល​មិន​ឈ្លាស​ ​មិន​គួរ​គ្រប់គ្រង​កែវមណី​ជា​ទិព្វ​នេះ​ទេ​ ​អ្នក​ចូរ​គ្រប់គ្រង​មាស​ឆោ្ត​រមួយ​រយ​ចុះ​ ​ចូរ​ឲ្យ​កែវមណី​នេះ​ដល់​ខ្ញុំ​។​
 [​៣១៨​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​.​.​.​)​ ​កែវមណី​នេះ​ ​ខ្ញុំ​មិន​គប្បី​លក់​ដោយ​គោ​ ​ឬ​ដោយ​រតនៈ​ទាំងឡាយ​ទេ​ ​កែវមណី​របស់ខ្ញុំ​ ​ដែល​កើតអំពី​ថ្ម​ ​បរិបូណ៌​ដោយ​ទ្រង់ទ្រាយ​ ​ខ្ញុំ​មិន​គប្បី​លក់​ទេ​។​
 [​៣១៩​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​បើ​កែវមណី​ ​អ្នក​មិន​លក់​ដោយ​គោ​ ​ឬ​ដោយ​រតនៈ​ទាំងឡាយ​ទេ​ ​ចុះ​កែវមណី​ ​អ្នក​នឹង​លក់​ដោយ​វត្ថុ​អ្វី​ ​ខ្ញុំ​សួរ​ហើយ​ ​អ្នក​ចូរ​ប្រាប់​សេចក្តី​នោះ​។​
 [​៣២០​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​)​ ​បុគ្គល​ណា​ ​គប្បី​បង្ហាញ​នាគ​ដ៏​ធំ​ ​មាន​តេជះ​ដែលគេ​កន្លង​បាន​ដោយ​ក្រ​ ​ដល់​ខ្ញុំ​ ​ខ្ញុំ​នឹង​ឲ្យ​កែវមណី​ដ៏​រុងរឿង​ដោយ​តេជះ​ដល់​បុគ្គល​នោះ​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់