​[​៣២៥​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​ម្នាល​សោម​ទត្ត​ ​កូន​ ​យើង​នឹង​កាន់​យក​កែវមណី​ ​ចូរ​អ្នកដឹង​ចុះ​ ​យើង​កុំ​យក​ដំបង​ទាត់ចោល​សិរី​ដែល​មកដល់​ហើយ​ ​តាម​សេចក្តី​ប្រាថ្នា​ឡើយ​។​ ​
 [​៣២៦​]​ ​(​សោម​ទត្ត​កុមារ​.​.​.​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ភូរិ​ទត្ត​ណា​ ​បាន​បូជា​លោក​ដែល​ដល់​នូវ​និវេសន៍​របស់​ខ្លួន​ ​លោក​ប្រាថ្នា​នឹង​ប្រទូស្ត​ចំពោះ​ព្រះ​ភូរិ​ទត្ត​នោះ​ ​ដែល​ធ្វើអំពើ​ល្អ​យ៉ាងនេះ​ ​ព្រោះ​សេចក្តី​វង្វេង​ធ្វើអ្វី​។​ ​បើ​លោកឪពុក​ចង់បាន​ទ្រព្យ​ ​ព្រះ​ភូរិ​ទត្ត​នឹង​ប្រទាន​ ​ចូរ​លោកឪពុក​ទៅ​សុំ​លោក​ចុះ​ ​លោក​នឹង​ប្រទាន​ទ្រព្យ​ច្រើន​ដល់​លោកឪពុក​។​
 [​៣២៧​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​ម្នាល​សោម​ទត្ត​ ​យើង​គួរ​ស៊ី​របស់​ឆ្អិន​ ​ដែល​មកដល់​ដៃ​ ​ឬ​ដល់​ភាជន៍​ ​ប្រសើរ​ជាង​ ​កុំ​ឲ្យ​ប្រយោជន៍​ដែល​ឃើញច្បាស់​នឹង​ភ្នែក​ ​កន្លង​ផុត​ពី​យើង​ទៅ​បាន​។​
 [​៣២៨​]​ ​(​សោម​ទត្ត​កុមារ​.​.​.​)​ ​បុគ្គល​ជា​អ្នក​ទ្រុស្ត​មិត្ត​ ​ជា​អ្នក​លះបង់​ប្រយោជន៍​ ​រមែង​ឆេះ​ក្នុង​នរក​ដ៏​គួរខ្លាច​ ​ផែនដី​ក៏​ស្រូប​បុគ្គល​ទ្រុស្ត​មិត្ត​នោះ​ ​បុគ្គល​ទ្រុស្ត​មិត្ត​ ​សូម្បី​រស់នៅ​ក៏​រីងស្ងួត​ ​(​ដូចជា​ប្រេត​)​ ​បើ​ឪពុក​ចង់បាន​ទ្រព្យ​ ​ព្រះ​ភូរិ​ទត្ត​នឹង​ប្រទាន​មិនខាន​ ​ខ្ញុំ​សំគាល់​ថា​ ​មិនយូរ​ប៉ុន្មាន​ ​ឪពុក​នឹង​ដឹង​ច្បាស់​នូវ​ពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់