​[​៣៣៤​]​ ​(​សុ​ទស្សន​នាគរាជ​.​.​.​)​ ​ឥន្រ្ទិយ​របស់​លោក​មិន​ស្រស់បស់​ ​ព្រះ​ភក្រ្ត​របស់​លោក​ក៏​ខ្មៅ​ ​ព្រោះ​ឃើញ​ខ្ញុំ​ ​ដែល​សម្រេច​សេចក្តី​ប្រាថ្នា​ទាំងពួង​ ​កំពុង​មក​គាល់​ឬ​។​ ​ព្រះ​ភក្រ្ត​របស់​លោក​ខ្មៅ​ ​ដូចជា​ផ្កាឈូក​ដែល​ឋិតនៅ​ក្នុង​ដៃ​ ​ដែលគេ​ច្របាច់​ដោយដៃ​ ​ព្រោះតែ​ឃើញ​ខ្ញុំ​ប្រាកដ​ដូច្នេះ​ឬ​។​
 [​៣៣៥​]​ ​ក្រែង​បុគ្គល​ណាមួយ​ ​មិនរាប់​អាន​លោក​ខ្លះ​ឬ​ ​វេទនា​របស់​លោក​មាន​ខ្លះ​ឬ​ ​ព្រះ​ភក្រ្ត​របស់​លោក​ខ្មៅ​ ​ព្រោះ​ឃើញ​ខ្ញុំ​មក​ ​ដោយហេតុ​ណា​ ​(​សូម​លោក​ប្រាប់​នូវ​ហេតុ​នោះ​ដល់​ខ្ញុំ​ចុះ​)​។​
 [​៣៣៦​]​ ​(​នាង​សមុទ្ទ​ជា​.​.​.​)​ ​ម្នាលកូន​ ​ក្រោយ​មួយ​ខែ​មក​ហើយ​ ​អំពី​ថ្ងៃនេះ​ ​យើង​បានឃើញ​សុបិន​ថា​ ​ហាក់ដូចជា​បុរស​កាត់​ដៃ​ខាងស្តាំ​របស់​យើង​ ​ហើយ​នាំ​យកដៃ​ដែល​ប្រឡាក់​ដោយ​ឈាម​ ​ដើរចេញ​ទៅ​ក្នុង​កាលដែល​យើង​កំពុង​យំ​។​ ​ម្នាល​សុ​ទស្សនៈ​ ​កាលណា​យើង​បានឃើញ​សុបិន​ ​អ្នក​ចូរ​ដឹង​ចុះ​ថា​ ​កាលណោះ​ ​យើង​មិនបាន​សេចក្តី​សុខ​ទាំងថ្ងៃទាំងយប់​។​
 [​៣៣៧​]​ ​នាងកញ្ញា​ទាំងឡាយ​ ​មាន​រាងកាយ​ដ៏​រុងរឿង​ ​ពាក់​បណ្តាញ​មាស​ ​បាន​ចោម​រោម​ភូរិ​ទត្ត​ណា​ ​ពី​ក្នុង​កាលមុន​ ​(​ឥឡូវនេះ​)​ ​ភូរិ​ទត្ត​នោះ​ ​យើង​មិនឃើញ​ទេ​។​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់