​ជើងក្រាន​នៃ​ពួក​ជាងមាស​ ​ឆេះ​តែ​ខាងក្នុង​ ​មិន​ឆេះ​ខាងក្រៅ​យ៉ាងណា​ ​យើង​កាល​មិន​ឃើញ​ភូរិ​ទត្ត​ ​នឹង​ឆេះ​ដោយ​សេចក្តី​សោក​យ៉ាងនោះ​។​
 [​៣៤០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​កូន​ ​និង​ប្រពន្ធ​ទាំងឡាយ​ ​ដួល​ដេក​ក្នុង​និវេសន៍​របស់​ព្រះ​ភូរិ​ទត្ត​ ​ដូចជា​ដើមឈើ​ដែល​ត្រូវ​ខ្យល់​ញាំញី​បំបាក់​ដូច្នោះ​។​
 ​[​៣៤១​]​ ​អ​រិដ្ឋៈ​ ​និង​សុ​ភោគ​នាគរាជ​ ​បានឮ​សម្លេង​គឹកកង​នៃ​នាគ​ទាំងនោះ​ ​ក្នុង​និវេសន៍​របស់​ព្រះ​ភូរិ​ទត្ត​ ​ក៏​ស្ទុះ​ទៅតាម​លំដាប់​ ​ហើយ​ពោល​ថា​ ​បពិត្រ​លោក​ម្តាយ​ ​សូម​លោក​ដកដង្ហើម​ស្រួល​ចុះ​ ​កុំ​សោយសោក​ឡើយ​ ​ព្រោះថា​ ​សត្វ​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនេះ​ជា​ធម្មតា​ ​តែង​ច្យុត​ ​តែង​កើតឡើងវិញ​ ​នេះ​ជា​ការប្រែប្រួល​នៃ​លោក​។​
 ​[​៣៤២​]​ ​(​នាង​សមុទ្ទ​ជា​.​.​.​)​ ​ម្នាលកូន​ ​យើង​ក៏​ដឹង​ថា​ ​សត្វ​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ​ជា​ធម្មតា​ដែរ​ ​តែថា​យើង​កាល​មិន​ឃើញ​ភូរិ​ទត្ត​ទេ​ ​ត្រូវ​សេចក្តី​សោក​គ្រប​សង្កត់​ហើយ​ ​ប្រសិនបើ​ ​(​ភូរិ​ទត្ត​)​ ​មិនបាន​ ​(​មក​ចួប​)​ ​នឹង​យើង​ ​ក្នុងថ្ងៃនេះ​ ​យប់​នេះ​ទេ​ ​ម្នាល​សុ​ទស្សនៈ​ ​អ្នក​ចូរ​ដឹង​ចុះ​ ​យើង​កាល​មិន​ឃើញ​ភូរិ​ទត្ត​ទេ​ ​យើង​មុខ​ជា​នឹង​លះបង់​នូវ​ជីវិត​ពុំខាន​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់