​[​៣៤៣​]​ ​(​កូន​ទាំងឡាយ​.​.​.​)​ ​បពិត្រ​ព្រះមាតា​ ​សូម​លោក​ដកដង្ហើម​ស្រួល​ចុះ​ ​កុំ​សោយសោក​ឡើយ​ ​យើង​ទាំងឡាយ​ ​នឹង​នាំ​បង​មក​ ​យើង​ទាំងឡាយ​ ​ត្រាច់​ទៅកាន់​ទី​ស្វែងរក​បង​ ​នឹង​ទៅកាន់​ទិសតូច​ធំ​លើ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​ក្នុង​ស្រុក​ ​និង​និគម​ទាំងឡាយ​ ​លោក​ចូរ​ឃើញ​បង​ ​ដែល​មក​ក្នុង​រវាង​ខាងក្នុង​ ​៧​ ​រាត្រី​។​
 [​៣៤៤​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​.​.​.​)​ ​នាគ​ដែល​រួច​អំពី​ដៃ​ ​(​របស់​យើង​)​ ​ក្រាប​ចុះ​លើ​ជើង​លោក​យ៉ាង​ខ្លាំង​ ​លោក​ត្រូវ​ពស់​ចឹក​ឬ​ ​លោក​កុំ​ខ្លាច​ឡើយ​ ​ចូរ​ដល់​សេចក្តី​សុខ​ចុះ​។​ ​
 [​៣៤៥​]​ ​(​សុ​ទស្សន​នាគរាជ​.​.​.​)​ ​នាគ​នេះ​ ​មិន​អាច​ឲ្យ​ទុក្ខ​ណាមួយ​ដល់​អាត្មា​ទេ​ ​អ្នកចាប់​ពស់​មាន​ទាំងប៉ុន្មាន​ ​មិនមែន​មាន​ច្រើនជាង​អាត្មា​ទេ​។​
 [​៣៤៦​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​.​.​.​)​ ​អ្នកណា​ហ្ន៎​ ​ភ្លី​ភើ្ល​ ​មាន​ភេទ​ដូចជា​ភេទ​នៃ​ព្រាហ្មណ៍​ ​មកកាន់​បរិស័ទ​ ​ហើយ​ហៅ​ ​(​អញ​)​ ​ច្បាំង​ ​បរិស័ទ​ចូរ​ស្តាប់​ពាក្យ​របស់​យើង​ចុះ​។​
 [​៣៤៧​]​ ​(​សុ​ទស្សន​នាគរាជ​.​.​.​)​ ​ម្នាល​អាលម្ពាយ​ន៍​ ​អ្នកច្បាំង​នឹង​យើង​ដោយ​នាគ​ ​យើង​ក៏​ច្បាំង​នឹង​អ្នក​ដោយ​កូន​កង្កែប​ដែរ​ ​ការភ្នាល់​ក្នុង​ចម្បាំង​នោះ​ ​ចូរ​មានដល់​យើង​ដោយ​កហាបណៈ​ ​៥.០០០​ ​ជា​កំណត់​។​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់