​[​៣៤៨​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​.​.​.​)​ ​ម្នាល​មាណព​ ​យើង​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ ​អ្នកឯង​ជា​អ្នក​ទាល់ក្រ​ ​តើ​បុគ្គល​ណា​ ​ជា​អ្នកធានា​អ្នក​ ​ម្យ៉ាងទៀត​ ​ទ្រព្យ​ដំ​កល់​ទុក​ក្នុង​ការភ្នាល់​ ​មាន​ដែរ​ឬ​។​ ​ទ្រព្យ​ដំ​កល់​ទុក​ក្នុង​ការភ្នាល់​របស់​យើង​ ​មាន​ ​ទាំង​បុគ្គល​ជា​អ្នកធានា​ប្រាកដ​ដូច្នោះ​ក៏មានដែរ​ ​ការភ្នាល់​ក្នុង​ចម្បាំង​នោះ​ ​ចូរ​មានដល់​យើង​ដោយ​កហាបណៈ​ ​៥.០០០​ ​ជា​កំណត់​។​
 [​៣៤៩​]​ ​(​សុ​ទស្សន​នាគរាជ​.​.​.​)​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​ពាក្យ​អាត្មាភាព​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​ព្រះអង្គ​ ​ព្រះអង្គ​មាន​កិត្តិគុណ​ ​សូម​ព្រះអង្គ​ធានា​ដោយ​កហាបណៈ​ ​៥.០០០​ ​របស់​អាត្មាភាព​។​
 [​៣៥០​]​ ​(​ព្រះរាជា​.​.​.​)​ ​នែ​ព្រាហ្មណ៍​ ​បំណុល​ជា​របស់​នៃ​បិតា​ ​ឬថា​ខ្ញុំ​ជំពាក់​ដោយខ្លួនឯង​ ​បាន​ជា​អ្នក​ទារ​យក​ទ្រព្យរបស់​យើង​ច្រើន​ ​តើ​ព្រោះ​ហេតុអ្វី​។​
 ​[​៣៥១​]​ ​(​សុ​ទស្សន​នាគរាជ​.​.​.​)​ ​ដ្បិត​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​ ​ផ្ចាញ់​អា​តា្ម​ភាព​ដោយ​ ​នាគ​ ​អាត្មាភាព​នឹង​ញ៉ាំង​កូន​កង្កែប​ឲ្យ​ខាំ​ព្រាហ្មណ៍​។​ ​បពិត្រមហារាជ​ញ៉ាំង​ដែន​ឲ្យ​ចំរើន​ ​ព្រោះហេតុនោះ​ ​សូម​ព្រះអង្គ​មាន​ពួក​អ្នក​កាន់​ព្រះ​ខ័ន​ហែហម​ ​យាង​ទៅ​ដើម្បី​ទត​ពស់​ដែល​គួរ​ទត​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់