​[​៣៥៦​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​.​.​.​)​ ​ខ្ញុំ​បាន​ស្តាប់​ពាក្យ​នេះ​របស់​ពួក​ព្រះអរហន្ត​ ​ដែល​សង្រួម​ហើយ​ ​មានត​បៈ​ថា​ ​ទាយក​ទាំងឡាយ​ក្នុង​លោក​នេះ​ ​ឲ្យ​ទាន​ទាំងឡាយ​ ​រមែង​ទៅកាន់​ឋានសួគ៌​ ​ថាបើ​អ្នកមាន​វត្ថុ​តិចតួច​ដែល​គួរឲ្យ​ ​អ្នក​ទាន់​នៅ​រស់​ ​ចូរ​ឲ្យ​ទាន​ទាំងឡាយ​ចុះ​។​ ​នាគ​នេះ​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​តេជះ​ដែលគេ​កន្លង​បាន​ដោយ​ក្រ​ ​ខ្ញុំ​នឹង​ប្រើ​នាគ​នេះ​ឲ្យ​ចឹក​អ្នក​ ​នាគ​នោះ​នឹង​ធ្វើ​អ្នកឲ្យ​ទៅជា​ផេះ​។​
 [​៣៥៧​]​ ​(​សុ​ទស្សន​នាគរាជ​.​.​.​)​ ​ម្នាល​សម្លាញ់​ ​ខ្ញុំ​ក៏បាន​ស្តាប់​ពាក្យ​នេះ​របស់​ពួក​ព្រះអរហន្ត​ ​ដែល​សង្រួម​ហើយ​មានត​បៈ​ថា​ ​ទាយក​ទាំងឡាយ​ក្នុង​លោក​នេះ​ ​ឲ្យ​ទាន​ទាំងឡាយ​ ​រមែង​ទៅកាន់​ឋានសួគ៌​ ​ថាបើ​អ្នកមាន​វត្ថុ​តិចតួច​ ​ដែល​គួរឲ្យ​ ​អ្នក​ទាន់​នៅ​រស់​ ​ចូរ​ឲ្យ​ទាន​ទាំងឡាយ​ចុះ​។​ ​កូន​កង្កែប​នេះ​ ​ឈ្មោះ​អ​ច្ចិ​មុខី​ ​ពេញដោយ​តេជះ​របស់​ពស់​ដ៏​ខ្ពង់ខ្ពស់​ ​អាត្មា​នឹង​ប្រើ​នាង​អ​ច្ចិ​មុខី​នោះ​ ​ឲ្យ​ខាំ​អ្នក​ ​នាង​អ​ច្ចិ​មុខី​នោះ​ ​នឹង​ធ្វើ​អ្នកឲ្យ​ទៅជា​ផេះ​។​ ​នាង​អ​ច្ចិ​មុខី​នោះ​ ​ជា​ធីតា​របស់​ព្រះបាទ​ធតរដ្ឋ​ ​មាន​មាតា​ផេ្សង​គ្នា​ ​ជា​ប្អូនស្រី​របស់​អាត្មា​ដ៏​ពេញដោយ​តេជះ​របស់​ពស់​ដ៏​ខ្ពង់ខ្ពស់​ ​ចូរ​ខាំ​ចុះ​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់