​[​៣៥៨​]​ ​បពិត្រ​ព្រះអង្គ​ ​ព្រះនាម​ព្រហ្មទត្ត​ ​សូមទ្រង់ជ្រាប​ចុះ​ ​បើ​អាត្មាភាព​សាច​ពិស​ទៅលើ​ផែនដី​ ​ស្មៅ​ ​វល្លិ៍​ ​ពួក​ឈើ​ ​ជា​ឱសធ​ ​នឹង​ស្វិត​ស្រពោន​គ្មាន​សល់​។​
 [​៣៥៩​]​ ​បពិត្រ​ព្រះអង្គ​ ​ព្រះនាម​ព្រហ្មទត្ត​ ​សូមទ្រង់ជ្រាប​ចុះ​ ​បើ​អាត្មាភាព​សាច​ពិស​ទៅ​ខាងលើ​ ​ភ្លៀង​នឹង​មិន​បង្អុរ​ចុះ​ ​ទឹកសន្សើម​នឹង​មិន​ធ្លាក់ចុះ​អស់​ ​៧​ ​ឆ្នាំ​។​
 [​៣៦០​]​ ​បពិត្រ​ព្រះអង្គ​ ​ព្រះនាម​ព្រហ្មទត្ត​ ​សូមទ្រង់ជ្រាប​ចុះ​ ​បើ​អាត្មាភាព​សាច​ពិស​ទៅ​ក្នុងទឹក​ ​ត្រី​ ​និង​អណ្តើក​ ​ដែល​ជា​សត្វ​កើត​ក្នុងទឹក​ទាំងប៉ុន្មាន​ ​នឹង​ស្លាប់​ទាំងអស់​។​
 [​៣៦១​]​ ​(​ព្រាហ្មណ៍​នេសាទ​ ​.​.​.​)​ ​ទឹកដែល​តាំងនៅ​ក្នុង​កំ​ពង់​ប​យា​គៈ​ ​ដែល​អញ​កំពុង​ស្រោច​ ​ជា​ទឹកដែល​លោក​សន្មត​ថា​ ​សម្រាប់​លាងបាប​ ​ចុះ​ខ្មោច​អ្វី​ ​ជ្រមុជ​អញ​ចុះទៅ​ក្នុង​ស្ទឹង​យមុនា​ដ៏​ជ្រៅ​។​
 [​៣៦២​]​ ​(​សុ​ភោគ​នាគរាជ​.​.​.​)​ ​នាគ​ណា​ ​ជាធំ​ក្នុង​លោក​ ​មានយស​ ​បាន​មក​ព័ទ្ធ​ក្រុង​ពារាណសី​ដោយ​ជុំវិញ​ ​អញ​ជា​កូន​នាគ​ដ៏​ប្រសើរ​នោះ​ ​ម្នាល​ព្រាហ្មណ៍​ ​នាគ​ទាំងឡាយ​ ​ហៅ​អញ​ថា​ ​សុ​ភោគ​ដូច្នេះ​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់