​[​៣៦៣​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​បើ​អ្នកជា​កូន​នៃ​នាគ​ដ៏​ប្រសើរ​ ​ជា​ព្រះរាជា​ក្នុង​ដែន​កាសី​ ​ជាធំ​ជាង​នាគ​ដែល​មាន​អាយុវែង​ ​បិតា​របស់​អ្នក​ ​ជានា​គ​មាន​ស័ក្កិ​ធំ​មួយ​ដែរ​ ​បណ្តា​សត្វ​ទាំងឡាយ​ ​មាតា​របស់​អ្នក​ ​ក៏​មិន​មាន​ស្រ្តី​ណា​ផ្ទឹម​បាន​ឡើយ​ ​បុគ្គល​មាន​អានុភាព​ច្រើន​ដូច​អ្នក​ ​មិន​គួរ​ចាប់​ជ្រមុជ​បុគ្គល​ ​សូម្បី​ជា​ទាសៈ​នៃ​ព្រាហ្មណ៍​ទេ​។​
 [​៣៦៤​]​ ​(​សុ​ភោគ​នាគរាជ​.​.​.​)​ ​ឯង​អែប​ដើមឈើ​ ​ហើយ​បាញ់​ទ្រាយ​ដែល​មក​ផឹក​ ​(​ទឹក​)​ ​ទ្រាយ​នោះ​ ​ដែល​ឯង​បាញ់​ហើយ​ ​ក៏​ងាកមើល​ដោយ​កំឡាំង​នៃ​សរ​ ​ក៏​ស្ទុះ​ទៅកាន់​ទី​ឆ្ងាយ​។​ ​ឯង​បានឃើញ​ទ្រាយ​នោះ​ ​ដួល​ក្នុង​ព្រៃធំ​ហើយ​ ​ក៏​នាំ​សាច់​មួយ​អម្រែក​ចូល​ទៅកាន់​ដើម​ជ្រៃ​ ​ក្នុង​វេលា​ល្ងាច​ ​ជា​ឈើ​ដែល​គឹកកង​ដោយ​សត្វ​សេក​ ​និង​សាលិកា​ ​មាន​ស្លឹក​លឿង​ ​ដេរដាស​ដោយ​ពួរ​ ​ដែល​សត្វ​តាវៅ​ទំ​យំ​ ​ជាទី​គួរ​រីករាយ​ ​មាន​ផែនដី​ដុះ​ស្មៅ​ខៀវ​ជានិច្ច​ ​បង​របស់​អញ​ដែល​មាន​អានុភាព​ច្រើន​ ​រុងរឿង​ដោយ​ឫទ្ធិ​ ​និង​យស​ ​ដែល​ពួក​នាគ​កញ្ញា​ចោមរោម​ហើយ​ ​ក៏​ប្រាកដ​ដល់​ឯង​ក្នុង​ទីនោះ​។​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់