[​៣៦៨​]​ ​ពួក​អ្នក​ប្រសើរ​ ​(​ព្រាហ្មណ៍​)​ ​ប្រកាន់​ខាង​ការ​រៀន​មន្ត​ ​ពួក​ជាធំ​ជាង​ជន​ ​(​ក្សត្រិយ៍​)​ ​ប្រកាន់​ខាង​ការ​ផែនដី​ ​ពួក​វេស្សៈ​ ​ប្រកាន់​ខាង​ការភ្ជួររាស់​ ​ពួក​សូទ្រៈ​ប្រកាន់​ខាង​ការ​បម្រើ​ផេ្សង​ៗ​គ្នា​ ​តាម​សមគួរ​ដល់​ប្រទេស​ ​ជន​ទាំងឡាយ​បាន​ពោល​ថា​ ​ត្រកូល​ទាំង​ ​៤​ ​នេះ​ ​ព្រហ្ម​បាន​តាក់តែង​ហើយ​។​
 [​៣៦៩​]​ ​ទេវរាជ​ព្រះនាម​ធាតុ​ ​វិធា​តុ​ ​វរុណៈ​ ​កុវេរៈ​ ​សោមៈ​ ​យមៈ​ ​ចន្ទិ​មៈ​ ​វាយុ​ ​សុ​រិយៈ​ ​សេ្តច​ទាំងនេះ​ ​បាន​បូ​ជាយ័​ញ្ញ​ដ៏​ច្រើន​ ​ទាំង​ ​(​បាន​ឲ្យ​)​ ​វត្ថុជា​ទី​ប្រាថ្នា​គ្រប់យ៉ាង​ ​ដល់​ពួក​ព្រាហ្មណ៍​អ្នករៀន​មន្ត​។​ ​ព្រះបាទ​អជ្ជុន​ណា​ ​មា​នក​ម្លំាង​ ​មាន​សេនា​គួរខ្លាច​ ​មានដៃ​មួយ​ពាន់​(​១​)​ ​មិន​មាន​បុគ្គល​ណា​ស្មើ​ ​លើ​ផែនដី​ ​ជា​អ្ន​ក​យិ​ត​ធ្នូ​ ​៥០០​ ​បាន​ ​ព្រះបាទ​អជ្ជុន​នោះ​ឯង​ ​ក៏​បូជា​ភ្លើង​ក្នុង​កាលនោះ​ដែរ​។​
 [​៣៧០​]​ ​បុគ្គល​ណា​ ​មានចិត្ត​ជ្រះថ្លា​ ​រីករាយ​ ​បាន​ញ៉ាំង​ព្រាហ្មណ៍​ឲ្យ​បរិភោគ​បាយ​ ​និង​ទឹក​ ​អស់​កាលយូរ​ ​ដ៏​សមគួរ​តាម​អានុភាព​ ​បពិត្រ​សុ​ភោគ​ ​បុគ្គល​នោះ​ ​នឹង​បាន​ជា​ទេវតា​មួយ​អង្គ​។​
​(​១​)​ ​មិនមែន​មានដៃ​មួយ​ពាន់​ទេ​ ​គឺ​អា​ចយិ​ត​ធ្នូ​ដែល​ខ្មាន់ធ្នូ​ប្រាំ​រយ​នា​ក់យិ​ត​រួច​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់