​[​៣៧១​]​ ​ព្រះបាទ​មុ​ជ​លិ​ន្ទ​ ​អាច​ញ៉ាំង​ទេវតា​ភ្លើង​ ​ជា​អ្នក​ស៊ី​ច្រើន​ ​មាន​ពន្លឺ​មិន​ថោកទាប​ ​ឲ្យ​ស្កប់ស្កល់​ដោយ​សប្បិ​ ​បាន​បូជា​វិ​ធី​យ័ញ្ញ​ចំពោះ​ទេវតា​ភ្លើង​ដ៏​ប្រសើរ​ ​ទ្រង់​បាន​ទៅកាន់​គតិ​ជា​ទិព្យ​។​
 [​៣៧២​]​ ​ព្រះរាជា​ ​ព្រះនាម​ទុ​ទី​បៈ​ ​មាន​អានុភាព​ច្រើន​ ​មាន​ព្រះជន្ម​ ​១.០០០​ ​ឆ្នាំ​ ​បាន​លះបង់​ដែន​ ​ព្រមទាំង​សេនា​ ​មិន​មាន​ទីបំផុត​ ​ហើយ​បួស​ ​បាន​ជា​ទក្ខិណេយ្យ​បុគ្គល​ ​គួរ​រមិលមើល​ដ៏​លើសលុប​ ​ទ្រង់​បាន​ទៅកាន់​ឋានសួគ៌​។​
 [​៣៧៣​]​ ​បពិត្រ​សុ​ភោគ​ ​ព្រះបាទ​សាគរ​ឈ្នះ​ផែនដី​ ​មាន​សាគរ​ជាទីបំផុត​ ​បាន​លើក​សស​រយ័ញ្ញ​ដ៏​ល្អ​ ​ជា​វិការៈ​នៃ​មាស​ដ៏​លើសលុប​ ​បូជា​ភ្លើង​ ​ទ្រង់​បាន​ជា​ទេវតា​មួយ​អង្គ​។​ ​បពិត្រ​សុ​ភោគ​ ​ទន្លេ​គង្គា​ ​ប្រព្រឹត្តទៅ​ដោយ​អានុភាព​នៃ​ព្រះរាជា​ណា​ ​ទឹកដោះជូរ​ដែល​ស្ងប់ស្ងៀម​ ​ទៅជា​សមុទ្រ​ដោយ​អានុភាព​នៃ​ព្រះរាជា​ណា​ ​ព្រះរាជា​នោះ​ ​គឺ​ព្រះបាទ​អង្គៈ​ ​មាន​រោម​ត្រង់​ព្រះបាទ​ ​បម្រើភ្លើង​ ​ក៏​ទ្រង់​បាន​ទៅកាន់​បុរី​នៃ​ព្រះ​ឥន្រ្ទ​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់