​[​៣៧៤​]​ ​បពិត្រ​សុ​ភោគ​ ​ទេវតា​ដ៏​ប្រសើរ​ ​មាន​ឫទ្ធិ​ច្រើន​ ​មានយស​ ​ជា​សេនាបតី​នៃ​ព្រះបាទ​វាសវៈ​ ​ក្នុង​ឋាន​ត្រៃត្រឹង្ស​ ​ព្រោះតែ​បាន​កំចាត់​បង់​នូវ​មន្ទិល​ ​ដោយ​សោម​យា​គ​វិធី​ ​ក៏បាន​ជា​ទេវតា​មួយ​អង្គ​។​
 [​៣៧៥​]​ ​ទេវតា​ដ៏​ប្រសើរ​ ​ព្រហ្ម​មាន​ឫទ្ធិ​ច្រើន​ ​មានយស​ ​បាន​សាង​លោក​នេះ​ ​និង​លោក​ដទៃ​ ​និង​ស្ទឹង​ភា​គី​រថី​ផង​ ​ភ្នំ​ហិមពាន្ត​ផង​ ​ភ្នំ​វិ​ជ្ឈៈ​ផង​ ​ព្រហ្ម​នោះ​ឯង​ ​ក៏បាន​បូជា​ភ្លើង​ក្នុង​កាលនោះ​ដែរ​។​ ​ម្យ៉ាងទៀត​ ​ភ្នំ​មាលា​គិរី​ ​១​ ​ភ្នំ​ហិមពាន្ត​ ​១​ ​ភ្នំ​វិ​ជ្ឈៈ​ ​១​ ​ភ្នំ​សុ​ទស្សនៈ​ ​១​ ​ភ្នំ​និ​ស​ភៈ​ ​១​ ​ភ្នំ​កាក​វេ​រុ​ ​១​ ​ពួក​ព្រាហ្មណ៍​ពោល​ថា​ ​ភ្នំ​ទាំងនេះ​ក្តី​ ​ភ្នំ​ដទៃ​ធំៗ​ក្តី​ ​ពួក​ព្រាហ្មណ៍​អ្នក​បូ​ជាយ័​ញ្ញ​ ​បាន​ធ្វើឲ្យ​វិចិត្រ​ហើយ​។​
 ​[​៣៧៦​]​ ​ជន​ទាំងឡាយ​ ​បាន​ពោល​ចំពោះ​ព្រាហ្មណ៍​អ្នករៀន​មន្ត​ ​បរិបូណ៌​ដោយ​គុណ​នៃ​មន្ត​ ​មានត​បៈ​ក្នុង​លោក​នេះ​ ​ថា​ជា​អ្នក​ប្រកបដោយ​ការ​សូម​ ​សាគរ​បាន​ពន្លិច​ព្រាហ្មណ៍​នោះ​ ​ដែល​ឋិតនៅ​លើ​ត្រើយ​ ​កំពុង​សាចទឹក​សមុទ្រ​ ​ហេតុ​នោះ​ ​បាន​ជាស​មុទ្រ​មាន​ទឹកប្រៃ​ ​ផឹក​មិនបាន​។​
ថយ | ទំព័រទី ១៥៧ | បន្ទាប់