​[​៣៧៧​]​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​ជា​វត្ថុ​សម្រាប់​បូជា​ ​មាន​ច្រើន​លើ​ផែនដី​ ​មាន​ក្នុង​ទិសខាងកើត​ ​ទិសខាងលិច​ ​ទិសខាងត្បូង​ ​និង​ទិសខាងជើង​ ​តែង​ញ៉ាំង​សេចក្តី​ត្រេកអរ​ឲ្យ​កើត​ដល់​វាសវៈ​។​
 [​៣៧៨​]​ ​(​ភូរិ​ទត្ត​នាគរាជ​.​.​.​)​ ​ម្នាល​អរិ​ដ្ឋ​ ​កា​រៀន​យក​នូវ​វេទ​ទាំងឡាយ​ ​ជា​ទោស​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែ​ជា​អំពើ​របស់​បុគ្គល​ពាល​ទាំងឡាយ​ ​(​ត្រៃវេទ​)​ ​ជា​ធម៌​ ​ដូច​ថ្ងៃ​បណ្តើរ​កូន​ ​ព្រោះ​សំឡឹង​មើលទៅ​ ​មិន​សើ្ម​វេទ​ទាំងឡាយ​ ​ជា​ចំណែក​នៃ​កលឧបាយ​ ​ទង់ទាញ​អ្នកមាន​បញ្ញា​មិនបានទេ​ ​ការពារ​ជន​អ្នក​ទ្រូ​ស្ត​មិត្រ​ ​បំផ្លាញ​សេចក្តី​ចំរើន​នោះ​ ​ក៏​មិនបានទេ​ ​ភ្លើង​ដែល​បុគ្គល​បម្រើ​ហើយ​ ​រមែង​មិន​ការពារ​នូវ​សត្វ​មានកម្ម​បានទេ​ ​ជា​របស់​មិន​ប្រសើរ​ ​ប្រកបដោយ​ទោស​។​ ​មួយទៀត​ ​សត្វ​ទាំងឡាយ​ ​មានទ្រព្យ​ ​មាន​ភោគៈ​ ​យក​ទ្រព្យ​ទាំងអស់​លាយ​ដោយ​ឧស​ ​និង​ស្មៅ​ហើយ​ដុតភ្លើង​ ​មាន​តេជះ​ ​មិន​មាន​អ្វី​ស្មើ​ ​កាល​ឆេះ​វត្ថុ​ដែលគេ​ដុត​ហើយ​ ​ក៏​មិន​គប្បី​ឆ្អែត​ ​ម្នាល​អ្នកដឹង​រស​ដោយ​អណ្តាត​ទាំងពីរ​ ​ចុះ​បុគ្គល​ណា​ ​គប្បី​ធ្វើ​ភ្លើង​នោះ​ឲ្យ​ឆ្អែត​បាន​។​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់