​ខី​រៈ​ ​មានការ​ប្រែប្រួល​ជា​ធម្មតា​ ​ក្លាយទៅជា​ទធិ​ ​ហើយ​ទៅជា​នវនីត​យ៉ាងណា​ ​ភ្លើង​ជា​តេជោធាតុ​ ​មានការ​ប្រែប្រួល​ជា​ធម្មតា​ ​យ៉ាងនោះ​ដែរ​ ​លុះតែ​ប្រកបដោយ​គ្រឿង​ពួត​ ​ទើប​ឆេះ​។​ ​ភ្លើង​ដែល​ចូល​ទៅ​ក្នុង​ឈើស្ងួត​ ​ឬ​ឈើ​ស្រស់​ក៏​មិន​ប្រាកដ​ ​ភ្លើង​ដែល​នរជន​មាន​ឈើ​ពំនួត​ក្នុង​ដៃ​ ​មិនបាន​ពួត​ ​ក៏​មិន​ឆេះ​ ​ភ្លើង​មិនមែន​ឆេះ​ដោយ​ការ​មិន​ធើ្វ​ទេ​។​ ​ប្រសិនបើ​ភ្លើង​នៅក្នុង​ឈើស្ងួត​ ​ឬ​ឈើ​ស្រស់​ ​នៅ​ខាងក្នុង​ ​នៅក្នុង​ព្រៃ​ទាំងអស់​ក្នុង​លោក​ ​គប្បី​ស្ងួត​ក្រៀម​ ​ឯ​ឈើស្ងួត​ទាំងឡាយ​គប្បី​ឆេះ​។​ ​ថាបើ​ ​នរជន​ញ៉ាំង​ភ្លើង​ដ៏​ក្តៅ​ ​ប្រកប​ដោយ​ផែ្សង​ ​និង​អណ្តាត​ ​ឲ្យ​ស៊ី​ដោយ​ឧស​ ​និង​ស្មៅ​ ​ឈ្មោះថា​ ​ធ្វើបុណ្យ​ឬ​ ​ជន​អ្នកធ្វើ​ធ្យូង​ ​អ្នកធ្វើ​អំបិល​ ​អ្នកធ្វើ​អាហារ​ ​និង​អ្នក​ដុត​សរីរៈ​នៃ​បុគ្គល​ស្លាប់​ ​ឈោ្មះ​ថា​ ​ធ្វើបុណ្យ​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់