​ប្រសិនបើ​ព្រាហ្មណ៍​ទាំង​នុ៎ះ​ ​ញ៉ាំង​ការ​រៀន​មន្ត​ ​និង​ភ្លើង​ឲ្យ​ឆ្អែត​ក្នុង​លោក​នេះ​ ​ទើប​ឈ្មោះថា​ធ្វើបុណ្យ​ ​នរជន​ណាមួយ​ក្នុង​លោក​ ​កាល​ញ៉ាំង​ភ្លើង​មាន​កំ​ដៅ​ប្រកបដោយ​ផ្សែង​ ​និង​អ​ណា្ត​ត​ឲ្យ​ស៊ី​ ​មិន​ឈ្មោះថា​ធ្វើបុណ្យ​ទេ​។​ ​ម្នាល​អ្នកដឹង​រស​ដោយ​អណ្តាត​ពីរ​ ​(​អគ្គិ​ទេព​របស់​អ្នក​)​ ​ដែល​លោក​គោរព​ហើយ​ ​ម្តេច​ក៏​ស៊ី​វត្ថុ​មាន​ក្លិន​មិនជា​ទីគាប់ចិត្ត​ ​មិនជា​ទី​ត្រេកអរ​នៃ​ជន​ដ៏​ច្រើន​ ​ដែល​ពួក​មនុស្ស​តែង​វៀរ​ ​ជា​វត្ថុ​មិន​ប្រសើរ​នោះ​។​ ​មនុស្ស​ពួក​ខ្លះ​ ​ពោល​ថា​ភ្លើង​ ​(​ជា​ទេវតា​មួយ​អង្គ​)​ ​ក្នុង​ពួក​ទេវតា​ ​ឯ​ពួក​មិល​ក្ខុ​ជន​ពោល​ថា​ ​ទឹកជា​ទេវតា​ ​ជន​ទាំងអស់​នុ៎ះ​ពោល​ខុស​ ​ភ្លើង​មិនមែន​ជា​ទេវតា​ណាមួយ​ទេ​ ​ទឹក​ក៏​មិនមែន​ដែរ​។​ ​ភ្លើង​មិន​មាន​ឥន្រ្ទិយ​ ​ជាពួក​មិន​មាន​ចេតនា​ ​សម្រាប់​ធ្វើការងារ​របស់​ពួក​មនុស្ស​ ​អ្នកធ្វើ​បាបកម្ម​ទាំងឡាយ​ ​កាល​បម្រើភ្លើង​ ​គប្បី​ទៅកាន់​សុគតិ​ដូ​ចមេ្ត​ចកើ​ត​។​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់