តាំងពីមុនដម្បូងមក ស្រ្តីណា ជាភរិយារបស់បុរសណា មនោបានញ៉ាំងមនុស្សឲ្យកើតឡើងក្នុងកាលមុន មិនមានអ្នកណាមួយ ថោកទាបជាងគ្នា ដោយធម៌នោះ ព្រាហ្មណ៍ទាំងឡាយបានពោលនូវការចែក (វណ្ណៈ) ដោយការលះបង់ (ធម៌នោះ) យ៉ាងនេះឯង។ សូម្បីកូនចណ្ឌាល ជាអ្នកឈ្លាសវៃ មានប្រាជ្ញា បានរៀនវេទទាំងឡាយ ពោលមន្តទាំងឡាយ ក្បាលនៃកូនជនចណ្ឌាលនោះ មិនបែកជា ៧ ភាគទេ មន្តទាំងនេះ ពួកព្រាហ្មណ៍ធ្វើហើយ ដើម្បីសម្លាប់ខ្លួន។ វាចាកុហក ពួកព្រាហ្មណ៍ បានតាក់តែងហើយ ការចង់បាន ពួកព្រាហ្មណ៍បានតាក់តែង កាន់យកហើយ កើតឡើងតាមគន្លងនៃកាព្យឃ្លោង ដែលគេស្រាយបានដោយក្រ ចិត្តរបស់បុគ្គលពាលទាំងឡាយ ជឿស៊ប់ក្នុងអំពើមិនស្មើ បុគ្គលឥតប្រាជ្ញា រមែងជឿពាក្យនោះ។ ព្រាហ្មណ៍មិន (ប្រកប) ដោយកម្លាំងដ៏មាំ ដូចកម្លាំងនៃរាជសីហ៍ ខា្លធំ និងខ្លាដំបង មនុស្សភាព (របស់ព្រាហ្មណ៍ទាំងនោះ) ត្រូវយល់ថា ដូចគោដែរ ព្រោះជាតិរបស់ព្រាហ្មណ៍ទាំងនោះ សើ្ម (ដោយគោ) ស្មើដោយសីហៈជាដើម។
