ចន្ទ​កុមារ​ជាតក​ ​ទី៧​


 [​៣៨២​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះបាទ​ឯករាជ​ ​អ្នកមាន​អំពើអាក្រក់​ ​នៅក្នុង​ក្រុង​បុប្ផវតី​នោះ​ ​សួររក​ផ្លូវ​ទៅ​ព្រហ្មលោក​ ​និង​បុរោហិត​ ​ឈោ្មះ​ខណ្ឌ​ហាល​ ​ជា​ពូជពង្ស​ព្រហ្ម​ ​ជា​មនុស្ស​ល្ងង់​វង្វេង​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នកជា​មនុស្ស​ឈ្លាស​ក្នុង​ធម៌​វិន័យ​ ​សូមអ្នក​ប្រាប់ផ្លូវ​ឋានសួគ៌​ ​តាម​ទំនង​ដែល​ពួក​ជន​ធ្វើបុណ្យ​ទាំងឡាយ​ ​ហើយ​ចេញ​ចាកលោក​នេះ​ ​ទៅកាន់​សុគតិ​ដូច្នោះ​។​
 [​៣៨៣​]​ ​(​ខណ្ឌ​ហាល​ព្រាហ្មណ៍​បុរោហិត​ទូល​ថា​)​ ​បពិត្រ​ព្រះ​ទេវៈ​ ​ពួក​ជន​ធ្វើបុណ្យ​ទាំងឡាយ​ ​ឲ្យ​ទាន​ដ៏​ក្រៃលែង​ ​សម្លាប់​បុគ្គល​ដែល​មិន​គួរ​សម្លាប់​ទាំងឡាយ​ ​ហើយ​ទៅកាន់​សុគតិ​យ៉ាងនេះ​។​
 [​៣៨៤​]​ ​(​ព្រះបាទ​ឯករាជ​.​.​.​)​ ​ទាន​ដ៏​ក្រៃលែង​នុ៎ះ​ដូ​ចមេ្តច​ ​ក្នុង​លោក​នេះ​ ​បុគ្គល​ទាំងឡាយ​ដូ​ចមេ្តច​ ​ដែល​មិន​គួរ​សម្លាប់​ ​ចូរ​អ្នក​ប្រាប់​សេចក្តី​នុ៎ះ​ដល់​យើង​ ​យើង​នឹង​បូជា​ ​នឹង​ឲ្យ​ទាន​ទាំងឡាយ​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់