​[​៣៨៥​]​ ​(​ខណ្ឌ​ហាល​ព្រាហ្មណ៍​.​.​.​)​ ​ហ​ពិ​ត្រ​ព្រះ​ទេវៈ​ ​ព្រះអង្គ​គប្បី​បូជា​ដោយ​ព្រះរាជបុត្រ​ទាំងឡាយ​ផង​ ​ដោយ​ព្រះអគ្គមហេសី​ទាំងឡាយ​ផង​ ​ដោយ​អ្នក​និគម​ ​(​សេដ្ឋី​)​ ​ទាំងឡាយ​ផង​ ​បពិត្រ​ព្រះ​ទេវៈ​ ​ព្រះអង្គ​គប្បី​បូជា​ដោយ​គោឧសភ​ ​សេះ​អាជានេយ្យ​បួន​ ​ៗ​ ​ដោយ​ពួក​សត្វ​បួន​ ​ៗ​ ​ទាំងអស់​។​
 [​៣៨៦​]​ ​សំឡេង​គឹកកង​តែមួយ​ ​សំឡេង​គួរខ្លាច​ ​លាន់ឮ​ឡើង​ក្នុង​វាំង​ ​ព្រោះ​ឮ​ព្រះរាជឱង្ការ​នោះ​ថា​ ​ព្រះ​កុមារ​ទាំងឡាយ​ ​និង​ព្រះអគ្គមហេសី​ទាំងឡាយ​ ​ត្រូវ​សម្លាប់​។​
 [​៣៨៧​]​ ​(​ព្រះរាជា​.​.​.​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទៅ​ប្រាប់​កុមារ​ទាំងឡាយ​ ​គឺ​ចន្ទ​កុមារ​ ​១​ ​សុរិយ​កុមារ​ ​១​ ​ភទ្ទ​សេន​កុមារ​ ​១​ ​សុរ​កុមារ​ ​១​ ​វា​ម​គោត្ត​កុមារ​ ​១​ ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ជួបជុំគ្នា​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូ​ជាយ័​ញ្ញ​។​
 [​៣៨៨​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រាប់​កុមារី​ទាំងឡាយ​ ​គឺ​កុមា​រី​ឈោ្មះ​ឧប​សេនា​ ​១​ ​កោ​កិ​លា​ ​១​ ​មុទិតា​ ​១​ ​នន្ទា​ ​១​ ​ថា​ ​នាង​ទំាង​ឡាយ​ ​ចូរ​មក​ជួបជុំគ្នា​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូ​ជាយ័​ញ្ញ​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់