​[​៣៨៩​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រាប់​មហេសី​អញ​ ​គឺ​នាង​វិ​ជ​យា​ ​១​ ​នាង​ឯ​រាវ​តី​ ​១​ ​នាង​កេសិ​នី​ ​១​ ​នាង​សុនន្ទា​ ​១​ ​ដែល​ជា​ស្ត្រី​បរិបូណ៌​ដោយ​លក្ខណៈ​ដ៏​ប្រសើរ​ថា​ ​នាង​ទំាង​ឡាយ​ ​ចូរ​មក​ជួបជុំគ្នា​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូ​ជាយ័​ញ្ញ​។​
 [​៣៩០​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រាប់​គហបតី​ទាំងឡាយ​ ​គឺ​គហ​បតី​ឈោ្មះ​បុណ្ណ​មុ​ខៈ​ ​១​ ​ភទ្ទិ​យៈ​ ​១​ ​សិង្គាលៈ​ ​១​ ​វ​ឌ្ឍៈ​ ​១​ ​ថា​ ​ចូរ​អ្នក​ទាំងឡាយ​ ​មក​ជួបជុំគ្នា​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូ​ជាយ័​ញ្ញ​។​
 [​៣៩១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​គហបតី​ទាំងនោះ​ ​មក​ជួបជុំគ្នា​ ​ដេរដាស​ដោយ​កូន​ ​និង​ប្រពន្ធ​ក្នុង​ទីនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ទេវៈ​ ​សូម​ព្រះអង្គ​ធ្វើ​យើងខ្ញុំ​ទាំងអស់​ ​ឲ្យ​មាន​ជុក​លើ​ក្បាល​វិញ​ ​ពុំ​នោះ​សោត​ ​សូម​ព្រះអង្គ​ប្រកាស​នូវ​យើងខ្ញុំ​ថា​ជា​ទាសៈ​។​
 ​[​៣៩២​]​ ​(​ព្រះរាជា​.​.​.​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​នាំមក​នូវ​ដំរី​របស់​អញ​ឈោ្មះ​អ​ភយង្ករៈ​ ​១​ ​នា​ឡា​គិរី​ ​១​ ​អ​ច្ចុ​គ្គ​តៈ​ ​១​ ​(​ឈោ្មះ​វរុណ​ទន្តៈ​)​ ​១​ ​ដំរី​ទាំងឡាយ​នោះ​ ​នឹងជា​សត្វ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូ​ជាយ័​ញ្ញ​យ៉ាង​ឆាប់​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​នាំមក​នូវ​សេះ​កែវ​របស់​អញ​ ​គឺ​សេះ​ឈ្មោះ​កេសី​ ​១​ ​សុរា​មុ​ខៈ​ ​១​ ​បុណ្ណ​កៈ​ ​១​ ​វិ​ន​ត​កៈ​ ​១​ ​សេះ​ទាំងឡាយ​នោះ​ ​នឹងជា​សត្វ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូ​ជាយ័​ញ្ញ​យ៉ាង​ឆាប់​។​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់