​អ្នក​ទាំងឡាយ​ ​ចូរ​នាំ​យក​គោ​ឧសភ​ទំា​ងនោះ​របស់​អញ​ ​គឺ​គោឧសភ​ឈ្មោះ​យូ​ថ​បតិ​ ​១​ ​អនោ​ជៈ​ ​១​ ​និ​ស​ភៈ​ ​១​ ​គ​វម្ប​តិ​ ​១​ ​មកដល់​អញ​ ​ជន​ទាំងឡាយ​ ​ចូរ​ធ្វើ​កិច្ចការ​ទាំងពួង​ក្នុង​ទី​ចំពោះមុខ​អញ​ ​និង​បូជា​ ​និង​ឲ្យ​ទាន​ទាំងឡាយ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​តាក់តែង​គ្រឿងបូជា​គ្រប់មុខ​ ​កាលបើ​ព្រះអាទិត្យ​រះ​ឡើង​ហើយ​ ​អញ​នឹង​បូជា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រាប់​ពួក​កុមារ​ ​មាន​ចន្ទ​កុមារ​ជាដើម​ថា​ ​កុមារ​ទំាង​ឡាយ​ ​ចូរ​រីករាយ​អស់​ ​១​ ​យប់​នេះ​ចុះ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដំ​កល់​ទុក​នូវ​គ្រឿ​ងយ័ញ្ញ​គ្រប់មុខ​ ​កាលបើ​ព្រះអាទិត្យ​រះ​ឡើង​ ​អញ​នឹង​បូជា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រាប់​កុមារ​ទាំងឡាយ​ក្នុង​កាល​ឥឡូវនេះ​ថា​ ​រាត្រី​ថ្ងៃនេះ​ឯង​ ​ជា​រាត្រី​បំផុត​។​
 [​៣៩៣​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះរាជ​មាតា​ ​(​ព្រះបាទ​ឯករាជ​)​ ​ទ្រង់ព្រះ​កន្សែង​ ​ទ្រង់​សេ្តច​មក​អំពី​វិមាន​ ​ទ្រង់​មាន​ព្រះរាជ​សវនីយ៍​ ​សួរ​នូវ​សេចក្តី​នោះ​នឹង​ព្រះរាជា​នោះ​ថា​ ​នែកូន​ ​ឮថា​ ​កូន​ឯង​នឹង​បូ​ជាយ័​ញ្ញ​ ​ដោយ​ព្រះរាជបុត្រ​ទាំង​ ​៤​ ​នាក់​មែន​ឬ​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់