​[​៣៩៧​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ចំណែកខាង​ព្រះវ​សវ​ត្តី​ ​ជា​ព្រះរាជ​បិតា​ ​ត្រាស់​សួរ​ហេតុ​នោះ​ ​ចំពោះ​ព្រះបាទ​ឯករាជ​ ​ជា​រាជបុត្រ​កើតអំពី​ព្រះ​ឱរា​នោះ​ថា​ ​ម្នាលកូន​ ​ឮថា​ ​អ្នក​នឹង​បូ​ជាយ័​ញ្ញ​ដោយ​បុត្រ​ទាំង​ ​៤​ ​មែន​ឬ​។​
 [​៣៩៨​]​ ​(​ព្រះបាទ​ឯករាជ​.​.​.​)​ ​កាលបើ​ខ្ញុំ​សម្លាប់​ចន្ទ​កុមារ​ ​(​បូជា​)​ ​ហើយ​ ​បុត្រ​ទាំងឡាយ​ទាំងអស់​ ​ក៏​ខ្ញុំ​លះបង់​ដែរ​ ​ខ្ញុំ​បូ​ជាយ័​ញ្ញ​ដោយ​បុត្រ​ទាំងឡាយ​ហើយ​ ​នឹង​ទៅកាន់​សុគតិ​សួគ៌​។​
 [​៣៩៩​]​ ​(​ព្រះរាជ​បិតា​.​.​.​)​ ​ម្នាលកូន​ ​អ្នក​កុំ​ជឿ​ខណ្ឌ​ហាល​ព្រា​ហ្ម៍​ថា​ ​សុគតិ​ ​មាន​ដោយ​ការ​បូជា​បុត្រ​ឡើយ​ ​ផ្លូវ​ហ្នឹង​ ​ជា​ផ្លូវ​ទៅកាន់​នរក​ទេ​ ​មិនមែន​ជា​ផ្លូវ​ទៅកាន់​ឋានសួគ៌​ទេ​។​ ​ម្នាលកូន​កោ​ណ្ឌញ្ញ​គោត្រ​ ​ចូរ​អ្នកឲ្យ​ទាន​ទាំងឡាយ​ ​(​អ្នក​)​ ​កុំ​បៀតបៀន​សព្វ​សត្វ​ទាំងឡាយ​ដែល​កើត​ហើយ​ ​និង​ត្រូវ​កើត​ ​នេះ​ជា​ផ្លូវ​នៃ​សុគតិ​ ​ផ្លូវ​ ​(​នៃ​សុគតិ​)​ ​មិនមែន​បាន​ដោយ​ការ​បូជា​បុត្រ​ទេ​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់