​បពិត្រ​ព្រះ​ទេវៈ​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ឡើយ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ចុះ​ ​ចំណែកខាង​ទូលបង្គំ​ជា​ខ្ញុំ​ទំាង​ឡាយ​ ​សូម​ជា​អ្នក​ជាប់ចំណង​ហើយ​ ​នឹង​ចោល​អាចម៍សេះ​។​ ​បពិត្រ​ព្រះ​ទេវៈ​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ឡើយ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ចុះ​ ​ព្រះអង្គ​មានប្រាថ្នា​ ​(​ដើម្បី​ព្រះរាជទាន​)​ ​ដល់​ខណ្ឌ​ហាល​ព្រាហ្មណ៍​ណា​ ​សូម​ទ្រង់ព្រះ​រាជទាន​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​នោះ​ចុះ​ ​ពុំ​នោះ​សោត​ ​នឹង​សូម​ព្រះអង្គ​បំបរបង់​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ចេញ​ចាក​ដែន​ ​ក៏​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​នឹង​ត្រាច់​ទៅកាន់​ភិក្ខាចារ​។​
 [​៤០៣​]​ ​(​ព្រះបាទ​ឯករាជ​.​.​.​)​ ​អ្នក​ទាំងឡាយ​ ​បង្កើត​ទុក្ខ​ដល់​យើង​ខ្លាំង​ណាស់​ ​អ្នក​ទាំងឡាយ​ ​យំ​ស្រែក​ ​ព្រោះតែ​ចង់បាន​ជីវិត​ ​ឥឡូវនេះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​លែង​កុមារ​ទាំងឡាយ​ទៅ​ ​ការ​បូ​ជាយ័​ញ្ញ​ដោយ​កូន​របស់​អញ​ ​ល្មម​លើកលែង​ចុះ​។​
 [​៤០៤​]​ ​(​ខណ្ឌ​ហាល​ព្រាហ្មណ៍​)​ ​ទូលព្រះបង្គំជាខ្ញុំ​ក្រាបទូល​ព្រះអង្គ​តាំងពីដើមមក​ថា​ ​ការ​បូ​ជាយ័​ញ្ញ​នុ៎ះ​ ​ជា​អំពើ​ធ្វើ​បាន​ដោយ​កម្រ​ផង​ ​មិន​ងាយ​នឹង​ធ្វើឲ្យ​កើតឡើង​បាន​ផង​ ​កាលបើ​គ្រឿ​ងយ័ញ្ញ​ដែល​ទូលព្រះបង្គំជាខ្ញុំ​ប្រុងប្រៀប​ស្រេចហើយ​ ​ហេតុអ្វី​ព្រះអង្គ​ធ្វើឲ្យ​ខានទៅ​វិញ​។​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់