​ជន​ទាំងឡាយ​ណា​ ​បូ​ជាយ័​ញ្ញ​ខ្លួនឯង​ក្តី​ ​ជន​ទាំងឡាយ​ណា​ ​ឲ្យ​គេ​បូ​ជាយ័​ញ្ញ​ក្តី​ ​ឬក៏​ជន​ទាំងឡាយ​ណា​ ​គ្រាន់តែ​អនុ​មោទនា​មហា​យ័ញ្ញ​ ​ដែល​អ្នកផង​កំពុង​បូជា​ប្រាកដ​ដូច្នេះ​ក្តី​ ​ជន​ទំាង​ឡាយ​ ​ទាំងអស់​នោះ​ ​រមែង​ទៅកាន់​សុគតិ​។​
 [​៤០៥​]​ ​(​ចន្ទ​កុមារ​.​.​.​)​ ​ចុះ​ព្រះអង្គ​ឲ្យ​ពួក​ព្រាហ្មណ៍​ទាយ​សួស្តី​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​ពីមុន​មក​ដើម្បីអ្វី​ ​បពិត្រ​ព្រះ​ទេវៈ​ ​កាលបើ​ដូច្នេះ​ ​ព្រះអង្គ​ឲ្យ​គេ​សម្លាប់​ពួក​ទូលបង្គំជាខ្ញុំ​ ​ដើម្បី​ប្រយោជន៍​ដល់​យ័ញ្ញ​ដោយ​ឥត​ហេតុ​។​ ​ពីដើម​ ​កាលដែល​ទូលព្រះបង្គំជាខ្ញុំ​ទាំងឡាយ​នៅក្មេង​នៅឡើយ​ ​(​មេ្ត​ចក៏​)​ ​ព្រះអង្គ​មិន​សម្លាប់​ ​មិន​ឲ្យ​គេ​សម្លាប់​ទៅ​ ​បពិត្រ​ព្រះបិតា​ ​ឥឡូវនេះ​ ​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ជា​កេ្មង​ពេញកម្លោះ​ ​ជា​អ្នក​ឥត​ប្រទូស្ត​ ​ក៏​ស្រាប់តែ​ព្រះអង្គ​ឲ្យ​គេ​សម្លាប់​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ទតមើល​ ​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ដែល​ពាក់​គ្រឿង​ក្រោះ​ជិះដំរី​ ​ជិះសេះ​ច្បាំង​ហើយ​ ​និង​កំពុង​ច្បាំង​ ​មនុស្ស​ទាំងឡាយ​បែប​ខ្ញុំ​នេះ​ ​មិនមែន​ជា​មនុស្ស​សម្រាប់​បូ​ជាយ័​ញ្ញ​ទេ​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់