​បពិត្រ​ព្រះ​ទេវៈ​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​នូវ​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ឡើយ​ ​ព្រះអង្គ​សព្វ​ព្រះរាជ​ហ្ឫទ័យ​ចំពោះ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ណា​ ​សូម​ព្រះរាជទាន​នូវ​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​នោះ​វិញ​ចុះ​ ​ពុំ​នោះ​សោត​ ​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​បើ​ព្រះអង្គ​បំបរបង់​ចេញ​ចាក​ដែន​ ​នឹង​ត្រាច់​ទៅកាន់​ភិក្ខាចារ​។​
 [​៤០៦​]​ ​(​ព្រះបាទ​ឯករាជ​.​.​.​)​ ​អ្នក​ទាំងឡាយ​ ​បង្កើត​ទុក្ខ​ដល់​យើង​ខ្លាំង​ណាស់​ ​អ្នក​ទាំងឡាយ​យំ​ស្រែក​ ​ព្រោះតែ​ចង់បាន​ជីវិត​ ​ឥឡូវនេះ​ ​ចូរ​អ្នក​ទាំងឡាយ​លែង​កុមារ​ទាំងឡាយ​ទៅ​ ​ការ​បូ​ជាយ័​ញ្ញ​ដោយ​កូន​របស់​អញ​ ​ល្មម​លើកលែង​ចុះ​។​
 [​៤០៧​]​ ​(​ខណ្ឌ​ហាល​ព្រាហ្មណ៍​)​ ​ទូលបង្គំជាខ្ញុំ​ ​បាន​ក្រាបទូល​តាំងពីដើមមក​ថា​ ​ការ​បូ​ជាយ័​ញ្ញ​នុ៎ះ​ ​ជា​អំពើ​ធ្វើ​បាន​ដោយ​កម្រ​ផង​ ​មិន​ងាយ​នឹង​ឲ្យ​កើតឡើង​បាន​ផង​ ​កាលបើ​គ្រឿ​ងយ័ញ្ញ​ដែល​ទូលបង្គំជាខ្ញុំ​ប្រុងប្រៀប​ស្រេចហើយ​ ​ហេតុអ្វី​ក៏​ព្រះអង្គ​ធ្វើឲ្យ​អាក់ខាន​ទៅវិញ​។​ ​ជន​ទាំងឡាយ​ណា​ ​បូ​ជាយ័​ញ្ញ​ខ្លួនឯង​ក្តី​ ​ជន​ទាំងឡាយ​ណា​ ​ឲ្យ​គេ​បូ​ជាយ័​ញ្ញ​ក្តី​ ​ឬក៏​ជន​ទាំងឡាយ​ណា​ ​គ្រាន់តែ​អនុ​មោទនា​មហា​យ័ញ្ញ​ ​ដែល​អ្នកផង​កំពុង​បូជា​ប្រាកដ​ដូច្នេះ​ក្តី​ ​ជន​ទំាង​អស់​ ​(​នោះ​)​ ​រមែង​ទៅកាន់​សុគតិ​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់