​[​៤០៨​]​ ​(​ចន្ទ​កុមារ​.​.​.​)​ ​បើ​ប្រាកដជា​បុគ្គល​ទាំងឡាយ​បូ​ជាយ័​ញ្ញ​ដោយ​បុត្រ​ទាំងឡាយ​ហើយ​ ​ច្យុត​ចាក​មនុស្សលោក​នេះ​ ​រមែង​ទៅកាន់​ទេវលោក​ ​បពិត្រមហារាជ​ ​ចូរ​ព្រាហ្មណ៍​បូជា​មុន​ចុះ​ ​សឹម​ព្រះអង្គ​បូជា​ជា​ខាងក្រោយ​។​ ​ឮថា​ ​បើ​ប្រាកដជា​បុគ្គល​ទាំងឡាយ​ ​បូ​ជាយ័​ញ្ញ​ដោយ​បុត្រ​ទាំងឡាយ​ហើយ​ ​ច្យុត​អំពី​មនុស្សលោក​នេះ​ ​រមែង​ទៅកាន់​ទេវលោក​ ​ចូរ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ហ្នឹងឯង​ ​បូជា​ដោយ​កូន​ទាំងឡាយ​របស់​ខ្លួន​ចុះ​។​ ​បើ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ដឹង​យ៉ាងនេះ​ហើយ​ ​ហេតុអ្វី​ក៏​មិន​សម្លាប់​កូនតូច​ ​ៗ​ ​ទាំងឡាយ​ផង​ ​មិន​សម្លាប់​ជន​ជា​ញាតិ​ទាំងអស់​ផង​ ​មិន​សម្លាប់​ខ្លួនឯង​ផង​។​ ​ជន​ទាំងឡាយ​ណា​ ​បូ​ជាយ័​ញ្ញ​ដោយខ្លួន​ក្តី​ ​ជន​ទាំងឡាយ​ណា​ឲ្យ​គេ​បូ​ជាយ័​ញ្ញ​ក្តី​ ​ឬក៏​ជន​ទាំងឡាយ​ណា​ ​គ្រាន់តែ​អនុ​មោទនា​មហា​យ័ញ្ញ​ប្រាកដ​ដូច្នេះ​ក្តី​ ​ជន​ទាំងអស់​ ​(​នោះ​)​ ​រមែង​ទៅកាន់​នរក​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់