​[​៤១០​]​ ​ម្នាលនាង​ឃរណី​ទាំងឡាយ​ ​(​ស្រីមេផ្ទះ​)​ ​ចូរ​នាង​ទាំងឡាយ​ ​ទៅ​អង្វរ​ព្រះរាជ​បិតា​ផង​ ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ផង​ថា​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​កុមារ​ទាំងឡាយ​ ​ដូចជា​សីហៈ​ ​ជា​អ្នក​មិន​ប្រទូស្ត​ ​ម្នាលនាង​ឃរណី​ទាំងឡាយ​ ​ចូរ​នាង​ទាំងឡាយ​ទៅ​និយាយ​អង្វរ​ព្រះបិតា​ផង​ ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ផង​ថា​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​កុមារ​ទាំងឡាយ​ ​ជាទី​អាល័យ​របស់​សត្វលោក​ទាំងអស់​។​
 [​៤១១​]​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​កើត​ក្នុង​ត្រកូល​អ្នកធ្វើ​រថ​ ​ឬ​អ្នក​ចោល​សម្រាម​ ​ឬ​កើត​ក្នុង​ត្រកូល​វេស្សៈ​ ​ទើប​ព្រះរាជា​នឹង​មិន​សម្លាប់​អញ​ ​ដើម្បី​យ័ញ្ញ​ក្នុងថ្ងៃនេះ​។​
 [​៤១២​]​ ​ម្នាល​ពួក​ស្រី​អ្នកមាន​គំនិត​ទាំងឡាយ​ ​ចូរ​នាង​ទាំងអស់​ទៅ​ក្រាប​ទៀប​បាទា​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ជា​ម្ចាស់​ហើយ​ ​(​ប្រាប់​ថា​)​ ​ខ្ញុំ​មិនឃើញ​កំហុស​សោះ​។​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់