​ម្នាល​ពួក​ស្រី​ជា​មេផ្ទះ​ទាំងអស់គ្នា​ ​ចូរ​នាង​ទាំងឡាយ​ទៅ​ក្រាប​ទៀប​បាទា​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ជា​ម្ចាស់​ហើយ​ ​(​និយាយ​ថា​)​ ​បពិត្រ​លោក​ខណ្ឌ​ហាល​ដ៏​ចំរើន​ ​យើង​ទាំងឡាយ​បាន​ប្រទូស្ត​អ្វី​ដល់​លោក​។​
 [​៤១៣​]​ ​លំដាប់នោះ​ ​ព្រះនាង​សេលា​ ​ជា​ព្រះរាជធីតា​គួរ​អាណិត​ ​បានឃើញ​ព្រះ​ភាតា​ទាំងឡាយ​ ​ដែលគេ​នាំ​ខ្លួន​ទៅ​ហើយ​ ​ទ្រង់ព្រះ​កន្សែង​ថា​ ​ឮ​ថា​យ័ញ្ញ​ ​ព្រះរាជ​បិតា​អញ​ ​ទ្រង់​ប្រាថ្នា​ឋានសួគ៌​ឲ្យ​ប្រព្រឹត្តទៅ​ហើយ​។​
 [​៤១៤​]​ ​(​លំដាប់នោះ​)​ ​វ​សុល​រាជកុមារ​បម្រះននៀល​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​ព្រះរាជា​ ​ទ្រង់ព្រះ​ក​នែ្សង​អង្វរ​ថា​ ​បពិត្រ​ព្រះ​ទេវៈ​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​បិតា​របស់​ទូលបង្គំជាខ្ញុំ​ឡើយ​ ​ព្រោះ​ទូលបង្គំជាខ្ញុំ​នៅ​កេ្មង​ ​ពុំ​ទាន់​ធំ​នៅឡើយ​។​
 [​៤១៥​]​ ​(​ព្រះរាជា​.​.​.​)​ ​មា្នលវ​សុល​កុមារ​ ​នុ៎ះ​បិតា​របស់​ឯង​ ​ចូរ​ឯង​ស្ងប់​រម្ងាប់​ជាមួយនឹង​បិតា​របស់​ឯង​ចុះ​ ​ឯង​យំ​ស្រែក​ក្នុង​ព្រះរាជវាំង​ ​ឈ្មោះថា​ញ៉ាំង​ទុក្ខ​យ៉ាង​ខ្លាំង​ ​ឲ្យ​កើតឡើង​ដល់​អញ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លែង​ពួក​កុមារ​ក្នុង​កាល​ឥឡូវនេះ​ចុះ​ ​ការ​បូ​ជាយ័​ញ្ញ​ដោយ​កូន​របស់​អញ​ ​ល្មម​លើកលែង​ចុះ​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់