​ចំណែក​ពួក​ស្រ្តី​ឯទៀត​ ​ក៏​ចេញទៅ​ដោយ​សេចក្តី​សោក​ស្តាយ​ ​រំសាយ​កេសា​ ​ទួញ​យំ​ដើរតាម​ផ្លូវ​ទៅ​ ​ដូចជា​ទេវតា​ ​(​ចោមរោម​ទេវបុត្រ​ដែល​រៀប​ច្យុត​)​ ​ក្នុង​នន្ទ​នវន​ឱទ្យាន​។​
 ​[​៤១៩​]​ ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​ទ្រទ្រង់​សំពត់​ដ៏​ស្អាត​ដែល​កើត​ក្នុង​ដែន​កាសី​ ​ជា​អ្នក​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាយ​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ត្រូវ​គេ​នាំ​យក​ទៅ​ដើម្បី​ប្រយោជន៍​ដល់​យ័ញ្ញ​នៃ​ព្រះបាទ​ឯករាជ​។​ ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​ជា​អ្នក​ទ្រទ្រង់​សំពត់​ដ៏​ស្អាត​ ​ដែល​កើត​ក្នុង​ដែន​កាសី​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ធ្វើ​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​មាតា​ ​ត្រូវ​គេ​នាំ​យក​ទៅ​។​ ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​ជា​អ្នក​ទ្រទ្រង់​សំពត់​ដ៏​ស្អាត​ ​ដែល​កើត​ក្នុង​ដែន​កាសី​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ធ្វើ​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​ជន​ ​ត្រូវ​គេ​នាំ​យក​ទៅ​។​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់