​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​ដែល​ជា​អ្នក​បរិភោគ​សាច់​ដ៏​មាន​រស​ ​ជា​អ្នក​ដែល​ខ្មាន់​ព្រះ​កេស​ផ្ងូត​ៗ​ស្អាត​ហើយ​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ត្រូវ​គេ​នាំ​យក​ទៅ​ដើម្បី​ប្រយោជន៍​ដល់​យ័ញ្ញ​នៃ​ព្រះបាទ​ឯករាជ​។​ ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​ជា​អ្នក​បរិភោគ​នូវ​សាច់​ដ៏​មាន​រស​ ​ជា​អ្នក​ដែល​ខ្មាន់​ព្រះ​កេស​ផ្ងូត​ៗ​ស្អាត​ហើយ​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ធ្វើ​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​មាតា​ ​ត្រូវ​គេ​នាំ​យក​ទៅ​។​ ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​ជា​អ្នក​បរិភោគ​សាច់​ដ៏​មាន​រស​ ​ជា​អ្នក​ដែល​ខ្មាន់​ព្រះ​កេស​ផ្ងូត​ៗ​ស្អាត​ហើយ​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ធ្វើ​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​ជន​ ​ត្រូវ​គេ​នាំ​យក​ទៅ​។​ ​កាលពីមុន​ ​ពួក​ពលដំរី​ ​តែង​តាម​ហែហម​នូវ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ណា​ ​ដែល​គង់​លើ​ខ្នង​ដំរី​ដ៏​ប្រសើរ​ ​ថ្ងៃនេះ​ ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ទាំងពីរ​ព្រះអង្គ​នោះ​ ​យាង​ទៅ​ដោយ​ព្រះ​បាទា​ទទេ​។
ថយ | ទំព័រទី ១៩១ | បន្ទាប់