​ម្នាល​បក្សី​ ​បើ​អ្នក​ចង់ស៊ី​សាច់​ ​ចូរ​អ្នក​ហើរ​ទៅតាម​ទិសខាងកើត​នៃ​ក្រុង​បុប្ផវតី​ចុះ​ ​ព្រោះ​ព្រះបាទ​ឯករាជ​ ​ភាន់ស្មារតី​ ​ទ្រង់​យក​ព្រះរាជ​កញ្ញា​ទាំង​ ​៤​ ​ព្រះអង្គ​ ​បូ​ជាយ័​ញ្ញ​ក្នុង​ទីនុ៎ះ​។​ ​ម្នាល​បក្សី​ ​បើ​អ្នក​ចង់ស៊ី​សាច់​ ​ចូរ​អ្នក​ហើរ​ទៅតាម​ទិសខាងកើត​នៃ​ក្រុង​បុប្ផវតី​ចុះ​ ​ព្រោះ​ព្រះបាទ​ឯករាជ​ ​ភាន់ស្មារតី​ ​ទ្រង់​យក​ព្រះមហេសី​ទាំង​ ​៤​ ​ព្រះអង្គ​ ​បូ​ជាយ័​ញ្ញ​ក្នុង​ទីនុ៎ះ​។​ ​ម្នាល​បក្សី​ ​បើ​អ្នក​ចង់ស៊ី​សាច់​ ​ចូរ​អ្នក​ហើរ​ទៅ​ទិសខាងកើត​នៃ​ក្រុង​បុប្ផវតី​ចុះ​ ​ព្រោះ​ព្រះបាទ​ឯករាជ​ ​ភាន់ស្មារតី​ ​ទ្រង់​យក​គហបតី​ទាំង​ ​៤​ ​បូ​ជាយ័​ញ្ញ​ក្នុង​ទីនុ៎ះ​។​ ​ម្នាល​បក្សី​ ​បើ​អ្នក​ចង់ស៊ី​សាច់​ ​ចូរ​អ្នក​ហើរ​ទៅ​ទិសខាងកើត​ក្រុង​បុប្ផវតី​ចុះ​ ​ព្រោះ​ព្រះបាទ​ឯករាជ​ ​ភាន់ស្មារតី​ ​ទ្រង់​យក​ដំរី​ទាំង​ ​៤​ ​បូ​ជាយ័​ញ្ញ​ក្នុង​ទីនុ៎ះ​។​ ​ម្នាល​បក្សី​ ​បើ​អ្នក​ចង់ស៊ី​សាច់​ ​ចូរ​អ្នក​ហើរ​ទៅ​ទិសខាងកើត​នៃ​ក្រុង​បុប្ផវតី​ចុះ​ ​ព្រោះ​ព្រះបាទ​ឯករាជ​ ​ភាន់ស្មារតី​ ​ទ្រង់​យក​សេះ​ទាំង​ ​៤​ ​បូ​ជាយ័​ញ្ញ​ក្នុង​ទីនុ៎ះ​។​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់