​ម្នាល​បក្សី​ ​បើ​អ្នក​ចង់ស៊ី​សាច់​ ​ចូរ​អ្នក​ហើរ​ទៅ​ទិសខាងកើត​នៃ​ក្រុង​បុប្ផវតី​ចុះ​ ​ព្រោះ​ព្រះបាទ​ឯករាជ​ ​ភាន់ស្មារតី​ ​ទ្រង់​យក​គោឧសភ​ ​៤​ ​បូ​ជាយ័​ញ្ញ​ក្នុង​ទីនុ៎ះ​។​ ​ម្នាល​បក្សី​ ​បើ​អ្នក​ចង់ស៊ី​សាច់​ ​ចូរ​អ្នក​ហើរ​ទៅ​ទិសខាងកើត​នៃ​ក្រុង​បុប្ផវតី​ចុះ​ ​ព្រោះ​ព្រះបាទ​ឯករាជ​ ​ភាន់ស្មារតី​ ​ទ្រង់​យក​សត្វ​បួន​ៗ​ ​គ្រប់មុខ​ ​បូ​ជាយ័​ញ្ញ​ក្នុង​ទីនុ៎ះ​។​
 [​៤២១​]​ ​ប្រាសាទ​នេះ​ ​ជា​វិការៈ​នៃ​មាស​ ​ដេរដាស​ដោយ​ផ្កាកម្រង​ ​ឥឡូវនេះ​ ​ព្រះ​អយ្យ​បុត្រ​ទាំង​ ​៤​ ​ព្រះអង្គ​នោះ​ ​ត្រូវ​គេ​នាំចេញ​ទៅ​សម្លាប់​។​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់