​ព្រៃ​ច្រនៀង​នេះ​ ​មាន​ផ្ការីក​សព្វកាល​ ​ជាទី​រីករាយ​ ​ឥឡូវនេះ​ ​ព្រះ​អយ្យ​បុត្រ​ទាំង​ ​៤​ ​ព្រះអង្គ​នោះ​ ​ត្រូវ​គេ​នាំចេញ​ទៅ​សម្លាប់​។​ ​ព្រៃស្វាយ​នេះ​ ​មាន​ផ្ការីក​សព្វកាល​ ​ជាទី​រីករាយ​ ​ឥឡូវនេះ​ ​ព្រះ​អយ្យ​បុត្រ​ទាំង​ ​៤​ ​ព្រះអង្គ​នោះ​ ​ត្រូវ​គេ​នាំចេញ​ទៅ​សម្លាប់​។​ ​ស្រះ​បោក្ខរណី​នេះ​ ​ដេរដាស​ ​ពាសពេញ​ដោយ​ផ្កា​ឈូកស​ ​ឈូ​ក្រហម​ ​ទាំង​ទូក​ដែល​រចនា​ដោយ​មាស​ ​វិចិត្រ​ដោយ​ភ្ញី​វល្លិ៍​ ​ជាទី​រីករាយ​ចិត្ត​ដោយ​ក្រៃលែង​ ​ឥឡូវនេះ​ ​ព្រះ​អយ្យ​បុត្រ​ទាំង​ ​៤​ ​ព្រះអង្គ​នោះ​ ​ត្រូវ​គេ​នាំចេញ​ទៅ​សម្លាប់​។​ ​
 [​៤២២​]​ ​ដំរី​រ័តន៍​នេះ​ ​ជា​ដំរី​ឈ្មោះ​ឯរាវ័ណ​ ​មាន​កំឡាំង​ ​មាន​ភ្លុក​ ​ឥឡូវនេះ​ ​ព្រះ​អយ្យ​បុត្រ​ទាំង​ ​៤​ ​ព្រះអង្គ​នោះ​ ​ត្រូវ​គេ​នាំចេញ​ទៅ​សម្លាប់​។​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់